កក្រើកទីក្រុងភ្នំពេញ! បង្ក្រាបគ្រឿងញៀន ស្លាប់២នាក់ ចាប់ខ្លួនបានទាំងរស់៥នាក់

ភ្នំពេញ៖ ព្រឹត្តិការណ៍យ៉ាងកក្រើកមួយបានកើតឡើងក្នុងទីក្រុងទីភ្នំពេញ កាលពីសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ដោយសមត្ថកិច្ចកម្លាំងប្រដាប់អាវុធបានធ្វើសកម្មភាពបង្ក្រាបទៅលើក្រុមជនសង្ស័យជួញដូរគ្រឿងញៀន ហើយជាលទ្ធផល ក្រោយការបាញ់តដៃគ្នារវាងសមត្ថកិច្ច នឹងក្រុមជួញដូរគ្រឿងញៀននោះបណ្តាលឲ្យកងរាជអាវុធហត្ថម្នាក់ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត រីឯមេក្លោងជួញដូរគ្រឿងញៀនម្នាក់វិញ ក៏ត្រូវរងគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចស្លាប់នៅកន្លែងកើតហេតុផងដែរ ចំណែកឯក្រុមជនសង្ស័យ៥នាក់ផ្សេងទៀតត្រូវចាប់ខ្លួនបានទាំងរស់ រួមទាំងវត្ថុតាងមួយចំនួនដូចជាកាំភ្លើង ថ្នាំញៀន និងរថយន្តផងដែរបញ្ជូនទៅកាន់បញ្ជាការដ្ឋានដើម្បីបន្តនីតិវិធី ។

ប្រតិបត្តិការទ្រង់ទ្រាយធំរបស់សមត្ថកិច្ចដែលចាប់ផ្តើមឡើងតាំងពីវេលាម៉ោង៣និង៣០នាទីរសៀល រហូតដល់ម៉ោងព្រលប់ ថ្ងៃដដែលនេះ ធ្វើឡើងនៅចំណុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ហើយឈានដល់ការចូលឆែកឆេររបស់សមត្ថកិច្ចនៅចំណុចផ្ទះលេខ៣៧ មានស្លាកយីហោ លី កុកហ៊ុយ ខ្វៃជ្រូក ផ្លូវលេខ៣៥១ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក ដែលនៅទីនោះ មេក្លោងគ្រឿងញៀនធំម្នាក់ត្រូវបាញ់សម្លាប់ ។

ប្រភពព័ត៌មានដែលចុះប្រតិបត្តិការបានបញ្ជាក់ថា ក្រុមជនសង្ស័យមានគ្នាប្រមាណ២-៣នាក់ ជិះរថយន្តស៊េរីទំនើបម៉ាកអូឌីពណ៌ស ពាក់ស្លាកលេខ នគរបាល២- ០៦២១ ប្រដាប់ដោយកាំភ្លើងវែង ខ្លី បានបើករថយន្តនេះចូលផ្ទះរបស់ពួកគេក្នុងគោលបំណងគេចខ្លួន ពេលដែលឃើញសមត្ថកិច្ចចម្រុះនាំបក្ខពួកទៅឆែកឆេរដល់ផ្ទះ និងមានការផ្ទុះអាវុធតដៃ សមត្ថកិច្ចជាច្រើនគ្រាប់ ហើយទីបំផុតមន្ត្រីកងរាជអាវុធហត្ថ រាជធានីម្នាក់ ឈ្មោះ ដា ណា រហស្សនាម និមិត្ត៣៣ បានរងរបួសធ្ងន់ដោយក្រុមជនសង្ស័យបាញ់ត្រូវទ្រូង ហើយត្រូវកម្លាំងចម្រុះដឹកទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ បន្ទាប់មកក៏ដឹកទៅកាន់ មន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្រ្គោះ ប៉ុន្តែដោយរបួសធ្ងន់ ក៏បាត់បង់ជីវិត ។

លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញបានប្រាប់ប្រភពព័ត៌មានថា ប្រតិបត្តិការឡោមព័ទ្ធ និង បង្ក្រាបក្រុមជួញដូរ គ្រឿងញៀន ខាងលើនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ៥នាក់ផងដែរ ៕ សុមេធ

5

4

image2519

fn-2016-04-27-18-43-04-7

fn-2016-04-27-18-43-04-6

edqw

aes (3)

aes (2)

 

666aes (1)

3

2

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *