កងទ័ពជើងទឹកអាមេរិក៖ នាវាផ្ទុកយន្តហោះអាមេរិកទី២ចូលសមុទ្រមេឌីទែរ៉ាណេ

ប្រភពព័ត៌មានពីកងកម្លាំងទាហានជើងទឹកអាមេរិកបានបញ្ជាក់ថា នាវាផ្ទុកយន្តហោះអាមេរិក USS Dwight D. Eisenhower
បានចូលកាន់សមុទ្រមេឌីទែរ៉ាណេហើយកាលពីល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ ។ មន្ត្រីអះអាងថា នេះក៏ដោយសារ
ការព្រួយបារម្ភពីការពង្រីកឥទ្ធិពលកម្លាំងទាហានជើងទឹករបស់ប្រទេសរុស្ស៊ីផងដែរ ។

នាវាផ្ទុកយន្តហោះ Eisenhower ឬដែលគេស្គាល់ថា Ike នោះ នឹងជួយដល់បេសកកម្មរបស់នាវាផ្ទុកយន្តហោះ
USS Harry S. Truman ដែលកាលពីដើមខែនេះបានចេញពីបន្ទាយ ដើម្បីពង្រីកបេសកកម្មរយៈពេល៨ខែ ។

នាវាផ្ទុកយន្តហោះ Eisenhower ដែលរួមមានកងកម្លាំងល្បាត, កងកម្លាំងកម្ទេច និងកងកម្លាំងយន្តហោះចម្បាំងនោះ
មានគម្រោងបន្តនៅលើ​ឈូងសមុទ្រដើម្បីចូលរួមប្រតិបត្តិការវាយប្រហារតាមដែនអាកាសរបស់អាមេរិក​ប្រឆាំងក្រុមរដ្ឋអិស្លាមនៅក្នុងទឹកដីអ៊ីរ៉ាក់ និងស៊ីរីផងដែរ ។
ព័ត៌មានលម្អិតទាក់ទងការពង្រាយកម្លាំងនេះ មិនត្រូវបានផ្សព្វផ្សាយសាធារណៈឡើយ ។

យន្តហោះចម្បាំង​មានមូលដ្ឋាននៅលើនាវាផ្ទុកយន្តហោះ Truman បានធ្វើប្រតិបត្តិការតាមដែនអាកាសប្រឆាំង​ក្រុម​រដ្ឋអិស្លាម
ពីសមុទ្រមេឌីទែរ៉ាណេតាំងពីថ្ងៃទី៣ ខែមិថុនា ។

កម្លាំងទាហានជើងទឹកអាមេរិកប្រកាសថា បេសកកម្មរបស់នាវាផ្ទុកយន្តហោះ Eisenhower ជាផ្នែកមួយនៃការវិលត្រឡប់​របស់កង
កម្លាំងទាហានអាមេរិកដើម្បីគាំទ្រដល់ប្រតិបត្តិការសន្តិសុខតាមផ្លូវសមុទ្រនៅជុំវិញពិភពលោក ។ កងកម្លាំងដែលបំពេញបេសកកម្ម​
នៅលើនាវាផ្ទុកយន្តហោះនេះ មានកម្លាំងនាវាល្បាតបំពាក់ដោយមីស៊ីល២គ្រឿង, កម្លាំងនាវា វាយកម្ទេចបំពាក់ដោយមីស៊ីល៤គ្រឿង
និងកម្លាំងកងអនុសេនាធំទី៩នៃកងទ័ពជើងអាកាស ។

ទាហានជើងទឹកអាមេរិកបញ្ជាក់ពីវត្តមានវានាផ្ទុកយន្តហោះ២គ្រឿងរបស់ខ្លួននៅលើដែនសមុទ្រមេឌីទែរ៉ាណេនេះ ជាគោលដៅការពារ
ដល់បញ្ហាសន្តិសុខ និងបញ្ហាសុវត្ថិភាព ខណៈដែលបានផ្ញើសារយ៉ាងមោះមុត គាំទ្រ និងជួយដល់សម្ពន្ធមិត្ត ព្រមទាំងដៃគូរបស់ខ្លួននៅអឺរ៉ុបនោះ ។

ការបញ្ជូននាវាផ្ទុកយន្តហោះខាងលើនេះ ខណៈដែលទាហានណាតូ បាននិងកំពុងធ្វើសមយុទ្ធនៅទូទាំងតំបន់អឺរ៉ុបភាគខាងកើត និង​ទួរគី
ហើយដែលធ្វើឲ្យមានស្ថានការណ៍តានតឹងជាមួយរុស្ស៊ី ។

មន្ត្រីអាមេរិកនិយាយថា រុស្ស៊ីបាននិងកំពុងប្រតិបត្តិការនាវាចម្បាំង នាវាមុជទឹកនៅសមុទ្រមេឌីទែរ៉ាណេ ហើយមានគម្រោង​
ធ្វើសមយុទ្ធកម្លាំងយោធារបស់ពួកគេនៅសប្តាហ៍ខាងមុខ ៕

se

Loading...

Leave a Reply

Your email address will not be published. Required fields are marked *