កងទ័ព​នឹង​ប្រើពេល ១៥ ថ្ងៃ​ដើម្បី​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម​ឲ្យ​អស់

ភ្នំពេញ​៖​កងទ័ព​នឹង​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជា​ផ្លូវ​ការជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ​ចាប់បី​ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២១​នេះ តទៅ​ហើយ​ប្ដេជ្ញា​ចាក់​ឲ្យ​រួចរាល់​ក្នុង​រយៈពេល ១៥ ថ្ងៃ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​តំបន់​រងគ្រោះ​ទាំងនោះ ។ នេះបើយោងតាមប្រភពព័ត៌មានពីនាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ ។

នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ​នា​ព្រឹក​ថ្ងៃទី ២៩ ខែមេសា នេះបានអញ្ជើញ​ចុះ​ពិនិត្យមើល​ទីតាំង​សម្រាប់​រៀបចំ​ពិធី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំងកូ​វីដ​១៩ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​តំបន់​ក្រហម​ដែលស្ថិតនៅទីតាំង​មូលដ្ឋាន​កងពលតូច​ថ្មើរ ជើង​លេខ ៧០​ ៕

​បើតាម​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ទីតាំង​ដែល​ត្រូវ​រៀបចំ​ធ្វើ​ពិធី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​ក្រហម​ក្នុងភូមិ​សាស្ត្រ​រាជធានី ភ្នំពេញ​និង​ក្រុង​តាខ្មៅ​ខេត្តកណ្ដាលនឹង​រៀបចំឡើង​នៅក្នុង​ទីតាំង​មូលដ្ឋាន​កងពលតូច​ថ្មើរជើង​លេខ ៧០​ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូងសង្កាត់​ចោមចៅ រាជ ធានី​ភ្នំពេញ​នា​ថ្ងៃ ទី ៣០ ខែមេសា ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ ។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា​កងយោធពល​ខេមរភូមិន្ទ​ក្រោយពី​ធ្វើ​ពី​ធី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជា​ផ្លូវការ​នឹង​បញ្ជូន​ក្រុមគ្រូពេទ្យ​ជំនាញ​ជា​ក្រុមៗ​ចូលទៅ​កាន់ តំបន់​គោលដៅ​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការចម្លង​ជំងឺ​កូ​វីដ​១៩ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់ ប្រជាពលរដ្ឋ​ក្នុង​តំបន់​ទាំងនោះ​ចាប់ពី​ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២១​នេះ តទៅ​ហើយ​ប្ដេជ្ញា​ចាក់​ឲ្យ​រួចរាល់​ក្នុង​រយៈពេល ១៥​ថ្ងៃ​ជូន​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​តំបន់​រងគ្រោះ ទាំងនោះ ។ តាម​បទបញ្ជា​បន្ទាន់​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុង​ការបើក​យុទ្ធនាការ​ថ្នាក់ជាតិ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដល់​ប្រជាពលរដ្ឋ ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើងទៅ​ដោយ​ផ្តើមចេញពី «​តំបន់​ក្រហម​»​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល ។​

​គួររំលឹកថា​ក្នុង​សារ​ជា​សម្លេង​នៅ​យប់​ថ្ងៃទី ២៧ ខែ មេសា ២០២១ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖«​កងទ័ពចូលធ្វើ​តែម្តង​។​ចៀសវាង​កុំ​ឲ្យ​ប្រជាជន​ចេញពី​តំប ន់​ក្រហម​មកចាក់​ខាងក្រៅ​(​ក្រុម​ពេទ្យ​កងទ័ព​)​ចូល​ទៅរក​ទីតាំង​ក្នុង​ហ្នឹង …​ គឺថា​ទទួលយក​ភារកិច្ច​ពី​គណៈកម្ម ការ​ចំពោះ កិច្ច​ហើយ​កងទ័ព​អនុវត្ត​តែម្តងទៅ ។​ទទួលយក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាជន​ក្នុង​តំបន់​ហ្នឹងហើយ​ពេល​ទទួល​វ៉ាក់សាំង​កុំ​ខ្វល់​ថា​ប្រជាជន​មកពី​ត្រង់ណា​អី​ត្រង់ណា​ឲ្យ​តែម​កយល់ ព្រម​ចាក់​គឺ​ចាក់​ឲ្យ​តែម្តង​ហើយ​ចេញ​កាត​ឲ្យ​គាត់ ។នៅតែ​ប្រជាជន​យើង​ដដែល​(​ទេ​)​។ជួន​កាលពី​ខណ្ឌ​នេះ​ពី​កន្លែង​នេះ​ត្រូវតែ​ទទួល​ដដែល​។​ប៉ុន្តែ​យើង​ត្រូវតែមាន​សណ្តាប់ ធ្នាប់​ព្រោះថា​ខ្វះ​កន្លែង ។ ដោយ​យើង​ខ្វះ​កន្លែង​អញ្ចឹង​យើង​ត្រូវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​កំណត់ថា​ថ្ងៃនេះ​ភូមិ​នេះថ្ងៃនោះ​ភូមិ​នោះ (​ត្រូវ​ទទួល​វ៉ាក់សាំង​)​។ កំណត់​គ្នា​អញ្ចឹង​ទើប បាន​។​» ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តទៀតថា​៖«​អញ្ចឹង​យើង​អាច​ចាប់ផ្តើម​យុទ្ធនាការ​ថ្នាក់ជាតិ​ដោយ​កម្លាំង​(​សុខា ភិបាល​)​កងទ័ព​ចេញ​(​បំពេញភារកិច្ច​នេះ​)​តែម្តង​។​យក​តំបន់ ក្រហម​ជា​ចំណុច​ចាប់ផ្តើម​ដំណើរការ​តែម្តង​។ ខ្ញុំ​នឹង​ចេញ​បទបញ្ជា​ទៅ​អញ្ចឹង​ដើម្បី​ដំណើរកា រ​។ (​វ៉ាក់សាំង​)​ដូ​ស​ទី​១ ហ្នឹង​គឺថា​អាច​ចាប់ផ្តើម​មុន​ថ្ងៃទី ៥ (​ឧសភា​)​ហ្នឹង​ក៏បាន ដែរ​ឲ្យ​តែ​រៀបចំ​ហើយ​…​ឥឡូវ​ហ្នឹង​ប្រមូលផ្តុំ​កម្លាំង​ទាហាន​។​ក្រោយពី​ការចាក់​ឲ្យ​កងទ័ព​និង​គ្រួសារ​ទ័ព​ហើយ​មក​ប្រមូលផ្តុំ​ចាក់​(​វ៉ាក់សាំង​)​ឲ្យ​ប្រជាជន​។​នៅក្នុង​ហ្នឹង​មានគ្រួសារ ទ័ព​និយាយ​រួម​មនុស្ស​ចាប់ពី​អាយុ ១៨ ឆ្នាំ​ឡើងទៅ​ចាក់​ឲ្យ​តែម្តង​រាប់ទាំង​ជនបរទេស​គឺ​ចាក់​ឲ្យ​គាត់​ផង​»​។​

​គួ​យរ​បញ្ជាក់ថា​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២១​នេះ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​សរុប​ចំនួន ១១,៧៦១ នាក់ ក្នុងនោះ​ករណី​សហគមន៍ ២០ កុម្ភៈ​ចំនួន​១១,៧១៣ នាក់​, អ្នកជា​សះស្បើយ​ចំនួន ៤,៦៩៨​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៦,៩៦៨​នាក់​, និង មាន​អ្នកស្លាប់​កើន​ដល់​ចំនួន ៨៨​នាក់​និង​ស្លាប់​ដោយ​ជំងឺ​ផ្សេង​មាន​ចំនួន ៧ នាក់ ៕

Loading...