កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ ប្រចាំខេត្តព្រះសីហនុបន្តបាញ់ថ្នាំសម្លាប់មេរោគ 

(ព្រះសីហនុ)៖ រហូតមកដល់ពេលនេះ កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ ប្រចាំខេត្តព្រះសីហនុ​​ របស់កងពលតូចលេខ៧០ កំពុងបន្តសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ ដេីម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-19 នៅតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ បណ្ដា​អង្គភាព និងស្ថាប័ននានា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។

តាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់​ មេបញ្ជាការ​រង​កងទ័ព​ជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ គ្រប់ការជួយសង្គ្រោះធ្វើឡើងដោយការស្ម័គ្រចិត្តក្នុងការចែករំលែកទុក្ខធុរៈរបស់បងប្អូន និងចូលរួមការងារមនុស្សធម៍ ដោយពុំគិតថវិកាទេ។ អនុវត្តន៍តាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាថ្នាក់ដឹកនាំដ៏ល្អ។

គួររំលឹកថា ប្រសិន​បេីបងប្អូនមានហេតុការណ៍ដូចជា​ គ្រោះអគ្គិភ័យ គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះធម្មជាតិផ្សេងៗ សូមទាក់ទងមក កងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ប្រចាំខេត្តព្រះសីហនុ តាមរយះលេខទូរស័ព​ ០៨៨ ៧៧៧ ១១១៥ ៕

 

Loading...