កងពលតូច​ថ្មើរ​រ​ជើង​លេខ​៥១ និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ បន្ត​ចុះ​ជួសជុលផ្ទះ​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​

បន្ទាយមានជ័យ​: កងពលតូច​ថ្មើរ​រ​ជើង​លេខ​៥១ និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១ មកទល់​ថ្ងៃទី​៦ ខែមេសា នេះ បាន​បន្ត​ចុះ​ជួសជុលផ្ទះ ជូន​ពលរដ្ឋ​រងគ្រោះ ដោយ​ខ្យល់​កន្ត្រាក់​នៅ​ភូមិ​ក្បាលស្ពាន​១ និង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាល​ពី​ល្ងាច​ថ្ងៃទី​៤ ខែមេសា​កន្លងមក ។​

​ដោយ​អនុវត្ត​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ ក៏ដូចជា​មាន​បញ្ជា​ផ្ទាល់​របស់លោក​វរសេនីយ៍​ឯក​សូ ចាន់ណា​រី មេបញ្ជាការ​វរៈ កម្លាំង​ប៉ុស្ដិ៍​ការពារ​ព្រំដែន​បឹង​សាគូ​នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្ដិ៍​សហការ​ជាមួយ​ក​ម្លំ​ង​យោធា​កងពល​លេខ​៥១ ចុះជួយ​រុះរើ និង​សាង​សង់ផ្ទះ ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយសារ​ខ្យល់​កន្ត្រាក់ កើតហេតុ​កាលពី​ល្ង​ច​ថ្ងៃទី​០៤​ខែមេសា​ឆ្នាំ​២០២១ នៅ​ម្តុំ​មាត់​អូរ​ព្រំដែន​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​ចាត់តាំង​កម្លាំង​អន្តរា​គមន៍​ដឹកនាំ ដោយ​លោក​វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ តាំងពី​យប់​ថ្ងៃទី​៤ ខែមេសា រហូតដល់​ថ្ង​ឌិ​៦​ខែមេសា​នេះ បាន​បន្ត​ចុះជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ។​

​ចំណែក​ម្ចាស់ផ្ទះ​រងរបួស​ស្រាល​ចំនួន​៥​នាក់ ត្រូវ ក្រុមគ្រូពេទ្យ​កងពល​បាន​ជួយ​ព្យាបាល និង​បានធ្វើ​រោង​ស្នាក់​​នៅ​បណ្ដោះអាសន្ន​ជូន​ប្រជាពលរដ្ឋ នៅ​ភូមិ​សាមគ្គី​មានជ័យ​នោះដែរ ៕​

Loading...