កងរាជអាវុធហត្ថខេត្តរតនគិរី សហការឃាត់រថយន្តដឹក ផាវគ្រាប់បែក ដែលត្រូវបានហាមឃាត់មិនអោយធ្វើការលក់ដូរ

ខេត្តរតនគិរី៖ វេលាម៉ោង០៩ និង ៣០នាទីព្រឹកថ្ងៃច័ន្ទ ១រោជ ខែមិគសិរ ឆ្នាំរកា នព្វស័ក ព. ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែ ធ្នូ គ. ស. ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង និងនាយការិយាល័យប្រឆាំងភេរវកម្មកងរាជអាវុធហត្ថខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាលក្រុងបានលុង បានឃាត់រថយន្តមួយគ្រឿងសាំយ៉ុងពណ៌លឿងពាក់ស្លាកលេខស្ទឹងត្រែង 2A.0171 និងកេះ (គ្រាប់បែកផាវ) ចំនួន ០៦ កេះ មាន ៣៦ កញ្ចប់ ស្មើនឹង ៥៤០០ គ្រាប់ ដែលត្រូវបានហាមឃាត់ មិនអោយធ្វើការលក់ដូរ  និងឃាត់មនុស្សចំនួន ០២ នាក់៖

១-ឈ្មោះ ម៊ុត សំណាង ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិ អ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ
ខេត្តរតនគិរី ជាម្ចាស់រថយន្តមាន ។

២- ឈ្មោះ សេង ប៉ាវ ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្លាកទីន ទីលំនៅបច្ចុប្បន្ន ភូមិ៧មករាសង្កាត់ ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ម្ចាស់អីវ៉ាន់ ។

បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅអធិការនគរបាលក្រុងបានលុង ខេត្តរតនគិរីដើម្បីចាត់វិធានការតាមច្បាប់ ៕

 

Loading...