កង្កែបស្ងោរជ្រក់

+គ្រឿងផ្សំ

–កង្កែប កន្លះគីឡូ

–ប៉េងប៉ោះឈឺរី 7ផ្លែ

–រំដេង 1មើមធំល្មម

–គល់ស្លឹកគ្រៃ 2គល់

–ខ្ទឹមស 8កំពឹស

–ខ្ទឹមក្រហម 7មើមតូចៗ

–ស្លឹកក្រូច10សន្លឹក

–ម្ទេសក្រៀម 6គ្រាប់

–ស្ករត្នោត កន្លះស្លាបព្រាបាយ

–ទឹកក្រូចឆ្មារ 2ស្លាបព្រាបាយ

–អំបិល 1ស្លាបព្រាកាហ្វេ

+របៀបធ្វើ

–លាងកង្កែបជាមួយអំបិលឲ្យស្អាត, ហាន់រំដេងជាបន្ទះៗ, គល់ស្លឹកគ្រៃហាន់បញ្ឆិតជាកង់ៗ, ប៉េងប៉ោះពុះជាបួនៗ, ខ្ទឹមស និងខ្ទឹមក្រហមដំវាឲ្យបែកៗ, ម្ទេសក្រៀមដាក់បំពងជាមួយប្រេងឆាឲ្យឈ្ងុយ រួចស្រង់ដាក់បុកឲ្យម៉ត់ល្មម

–ដាក់ដាំទឹក1300មីលីលីត្រ ដាក់អំបិល រំដេង គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ពេលទឹកពុះដាក់កង្កែប និងប៉េងប៉ោះចូលទុកឲ្យពុះបន្តិច បើមានពពុះស្រង់ចេញរួចដាក់ស្ករត្នោត ទឹកត្រី និងម្ទេសក្រៀម កូរឲ្យសព្វទុកឲ្យឆ្អិនបិទភ្លើង សឹមដាក់ទឹកក្រូចឆ្មារ និងស្លឹកក្រូចចូលតាមក្រោយរួចជាការស្រេច ៕

Loading...