កញ្ឆា១៤២៦ដើមដែលក្រុមជនល្មើសលួចដាំនៅក្នុងភូមិសាស្ត្រព្រៃភ្នំ ស្រុកវាលវែងត្រូវកម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាប

ខេត្តពោធិ៍សាត់: ដើមកញ្ឆា១៤២៦ដើមដែលក្រុមជនល្មើសលបលួចដាំនៅក្នុងភូមិសាស្ត្រព្រៃភ្នំក្នុងស្រុកវាលវែងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបដកកាប់និងដុតកម្ទេចចោលនៅហ្នឹងកន្លែង ។

កិច្ចប្រតិបត្តិការបង្រ្កាបដកកាប់និងដុតបំផ្លាញចោលដើមកញ្ឆារាប់ពានដើមនេះធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៥ធ្នូ៣០២០នៅចំណុចឃ្លាំងជីមួយកន្លែងដែលស្ថិតក្នុងសំណាញ់ ឃុំក្រពើ២ ក្នុងស្រុកវាលវែងខេត្តពោធិសាត់ ។

កិច្ចប្រតិបត្តិការបង្ក្រាបកាប់ដកដុតបំផ្លាញចោលដើមកញ្ឆាជាច្រើនពាន់ដើមដឹកនាំដោយអភិបាលរងខេត្តពោធិ៍សាត់លោក អ៉ឹងគឹមលាង កម្លាំងរួមមានអធិការថានគរបាលស្រុកវាលវែងកម្លាំងប៉ុស្តិ៍រដ្ឋបាលកម្លាំងកងរាជអាវុធហត្ថខេត្តស្រុកកម្លាំងបរិស្ថានប្រធានមន្ទីសង្គមកិច្ចអតិតបាលស្រុកអាជ្ញាធរឃុំប្រជាការពារសរុប 49 នាក់ ។

អធិការនគរបាលស្រុកវាលវែងលោកវរសេនីយ៍ឯក ធាងឡេង បានអោយដឹងតាមរយះទូរសព្ទនៅវេលាម៉ោង៣និង៥៣នាទីថ្ងៃទី១៥ធ្នូរ២០២០នេះមុនឈានដល់ការបង្ក្រាបកម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវរកទីតាំងជាយូរទើបជួបប្រទះហើយក៏បានរៀបចំផែនការចុះធ្វើការបង្ក្រាបនៅចំណុចខាងលើដែលសម្បូរទៅដោយព្រៃភ្នំហើយមានស្ថានភាពលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ព្រៃភ្នំឆ្លងអូដែលធ្វើអោយពួកមុខសញ្ញាជនល្មើសរត់គេចខ្លួនបាត់ ។

អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងទៀតថានៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានធ្វើការដកនិងដុតកម្ទេចចោលដើមកញ្ឆាទាំង 1426 ដើមនៅនឹងកន្លែងតែម្តង ។

លោកថានៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានជញ្ជីងថ្លឹងកិច្ចការចំនួន 1 គ្រឿងជីសចំនួន 1 ផងទៅមុន 30គីឡូក្រាមខោអាវផងដែរ ។

បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវស្វែងរកមុខសញ្ញាជនសង្ស័យពាក់ព័ន្ធនឹងករណីដាំដើមកញ្ឆាខាងលើនេះដើម្បីចាត់ការតាមនីតិវិធីផងដែរ ។
សូមបញ្ជាក់ផងដែរថាការបង្ក្រាបករណីដាំកញ្ឆាលួចលាក់ក្នុងព្រៃភ្នំនៃស្រុកវាលវែងត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបនិងដុតបំផ្លាញម្ដងរួចហើយផងដែរ ៕

Loading...