កញ្ញា តូតា ចូលរោងជ័យ ជាមួយបុរសឈ្មោះ ប៉ុល វិបូ នៅសណ្ឋាគារសុខា

ភ្នំពេញ៖ ប្រិយមិត្តដែលគាំទ្រតារានៅក្នុងប្រទេសកម្ពុជាប្រាកដជាស្គាល់មកហើយនូវតារាសម្តែងមួយដួងដែលមានឈ្មោះល្បីល្បាញនៅក្នុងជួរសិល្បៈគឺ កញ្ញា ម៉ាក សែនសូនីតា ដែលគ្រប់គ្នាហៅគាត់ថា តូតា។

កញ្ញាបានបញ្ចប់ភាពនៅលីវរបស់ខ្លួនដោយបានកាន់ដៃបុរសម្នាក់ដែលមានឈ្មោះ ប៉ុល វិបូ ចូលរោងជ័យនៅល្ងាចនេះហើយ ដែលពិធីអាពាហ៍ពិពាហ៍មួយនេះបានធ្វើឡើងនៅឯសណ្ឋាគារ សុខា តែម្តង។

បើយោងតាមគណនី Instagram ផ្ទាល់ខ្លួនរបស់ម្ចាស់សម្អាងការដែលមានឈ្មោះថា ឌី សំអាងការ បានបង្ហោះ នៅក្នុងពិធីក្រុងពាលី និងសូត្រមន្តនាល្ងាចថ្ងៃទី១៥ ខែមីនា តូតាពិតមានសម្រស់ស្រស់ស្អាតខ្លាំងមែនទែន ដែលមើលទៅស្ទើរតែមិនចង់ស្គាល់នៃការគ្រងសម្លៀកបំពាក់ អមជាមួយនិងគ្រឿងអលង្ការមួយឈុតនេះផងដែរ។

ជាក់ស្តែងសម្រាប់ពីធីដ៏អធិកអធមមួយនេះយើងមិនទាន់ដឹងថាមានតារាចម្រៀង សម្តែងនៅក្នុងជួរសិល្បៈរូបណាខ្លះដែលនឹងទៅចូលរួមនៅក្នុងពិធីនាល្ងាចនេះ និងថ្ងៃស្អែកនោះទេ។ ដួច្នេះនឹងចែករំលែករូបភាពមួយចំនួនដែលទាក់ទងនឹងពិធីមួយនេះទៅកាន់អ្នកគាំទ្ររបស់កញ្ញាបានដឹងផងដែរ៕

Loading...