កញ្ញា សេង សូ​ណា ទម្លាយ​រូបថត​សិច​ស៊ី​ព្រលែង​មួយ​ល្វែង​លើ

ភ្នំពេញ ​៖​ តារា​សម្តែង​ស្រី​រូប​ស្រស់​សាច់​ខ្ចី​និយម​ស្លៀកពាក់​សិច​ស៊ី​បែប​នារី​អឺរ៉ុប សេង សូ​ណា ថ្មីៗ​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​អ្នកគាំទ្រ​មិន​តិច​ឡើយ​សម្លឹង​មើល​ស្ទើរ​ភ្លឹក​អារម្មណ៍​ជាមួយ​នឹង​រូបថត​ស៊ិ​ច​ស៊ី​របស់​នាង ​ក្នុង​សម្លៀកបំពាក់​ឈុត​ពណ៌​ក្រហម​ព្រលែង​មួយ​ល្វែងលើ​បង្ហាញ​រាង​នៅ​កណ្តាល​វាល​នា​ពេល​កន្លង​មកនេះ។

តាមរយៈ​រូបថត​មួយ​ស្លឹក​របស់​តារា​សម្តែង​ស្រី​នាង សេង សូ​ណា ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​Facebook​នេះដែរ ​ភ្លាមៗ​នោះគេ​ក៏​សង្កេតឃើញ​មានការ​Comment និង​Share បញ្ជូន​តៗ​គ្នា​ធ្វើ​ឲ្យ​ទស្សនិកជន​ និង​អ្នកគាំទ្រ​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​ បន្ទាប់​ពី​បាន​ទស្សនា​រូបភាព​របស់​តារា​ស្រី​នាង សេង សូ​ណា បង្ហាញ​សាច់​ខ្ចី​បិទបាំង​តែ​ចំណុច​សំខាន់​ជាមួយនឹង​ឈុត​ពណ៌​ក្រហមឆ្អិនឆ្អៅ​នៅ​កណ្តាល​វាល​ ក្រោម​ក្រសែភ្នែក​មហាជន​រាប់​រយ​នាក់​។​

ជា​ការ​កត់សម្គាល់​នេះ​ មិនមែន​ ទើបតែ​ជា​លើកទីមួយ​នោះ​ទេ ​សម្រាប់​តារា​ស្រី​នាង​សេង សូ​ណា​​ ​ដែល​ហ៊ាន​លះបង់​ និង​ចាយ​សម្រស់​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​របស់​ល្អៗ​ឲ្យ​ទស្សនិកជន​ និង​ប្រុសៗ​ដែល​បាន​ឃើញ​ ហើយ​ពិតជា​បង្កើន​កម្ដៅ​តណ្ហា​ឆេះ​រោលរាល​នោះ​ ​ ​ពោល​គឺ​ជា​រឿយៗ​នាង​តែងតែ​ធ្វើ​បែបនេះ​ស្ទើរ​ជាប្រចាំ​។​

ដូច្នេះ​ដើម្បី​កុំ​ឲ្យ​រង់ចាំ​យូរ​សូម​នាំ​អារម្មណ៍​ទស្សនា​ទាំង​អស់គ្នា​​ក្រឡេក​មើល​ថា​តើ​ប្រិយមិត្ត​គិត​យ៉ាងម៉េច​ដែរ​ចំពោះ​រូបភាព​ឈរ​កាត់​រាង​បង្ហាញ​ភាព​សិច​ស៊ី​របស់​នាង សេង សូ​ណា នាពេលនេះ​

Loading...