កញ្ញា ស៊ីន យូប៊ីន កំពុងទទួលបាន ទីផ្សារកាន់តែខ្លាំងឡើង

ភ្នំពេញ៖ និយាយពីតារាសម្ដែងស្រីដែលកំពុងមានប្រជាប្រិយភាពខ្លាំង ថែមទាំងមានរូបសម្រស់ស្រស់ប្រិមប្រិយគឺកញ្ញា ស៊ីន យូប៊ីន កំពុងទទួលបាន ទីផ្សារកាន់តែខ្លាំងឡើង មិនថាទាក់ទងនឹងការថតស្បត ការសម្ដែងខ្សែភាពយន្តខ្មែរ និងសម្ដែងអោយបរទេសនោះទេ។

ជាក់ស្ដែង តាមរយៈការបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុករបស់ យូប៊ីន កាលពីប៉ុន្មានម៉ោងនេះថា «នាងខ្ញុំគឺជាឯកអគ្គរាជទូតសុឆន្ទៈដែលថ្មីដំបូងបង្អស់របស់ PEDRO! សូមរងចាំតាមដាននៅលើ Instagramរបស់នាងខ្ញុំ និងគេហទំព័ររបស់ PEDRO (@pedroshoes_cambodia)​សំរាប់ការផ្សងសំណាងបានរង្វាន់ ការជួបជាមួយរូបនាងខ្ញុំ និងការផ្តល់គន្លឹះថ្មីៗក្នុងការស្លៀកពាក់អោយកាន់តែមានភាពទាន់សម័យ»។

សូមចូលរួមអបអរដល់តារាសម្ដែងស្រីស្រស់សោភាកញ្ញា ស៊ីន យូប៊ីន បានក្លាយជាឯកអង្គរាជទូតសុឆន្ទៈដំបូងបង្អស់នៅកម្ពុជា សម្រាប់ម៉ាក​យីហោប្រេនលំដាប់ប្រទេស Pedro ដែលមាន កាបូប ស្បែកជើង និងសម្ភារៈប្រើប្រាស់​មានគុណភាព​ជាច្រើនមុខទៀតផងដែរ។ ដូចនេះចង់ដឹងថាតួឯកស្រីក្នុងរឿង «បំណុលម្តាយ» រូបនេះនឹងមានអ្វីថ្មីប្លែកជាបន្តទៀត សូមកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាណា៕

Loading...