កន្លែងកត់កន្ទុយលេខដែលកាងដោយមន្រ្តីនគរបាលក្រសួងមហាផ្ទៃនៅចោមចៅត្រូវសមត្ថកិច្ចបំបែក

ភ្នំពេញ៖ បញ្ហាភូមិ-ឃុំមានសុវត្ថិភាពជាកត្តាសំខាន់ បន្ទាប់ពីរដ្ឋាភិបាលបានដាក់បញ្ចូលឱ្យប្រើប្រាស់ផ្លូវការ ។ ជាមួយគ្នានោះក្នុងចំណោមគោលនយោបាយទាំង៩ចំណុចគឺបទល្មើសល្បែងសីុសង ជាកត្តាសំខាន់ដែលប្រជាពលរដ្ឋចាប់អារម្មណ៍ជាងគេ ។ ចាប់អារម្មណ៍ក៍ព្រោះតែល្បែងសុីសងអាចធ្វើឱ្យមនុស្សឈ្លក់វង្វេងភ្លេចការងារ ភ្លេចបាយភ្លេចទឹក អភមង្គលក្នុងគ្រួសារ រួមនិងកែប្រែពីការចាញ់ល្បែងទៅជាបទល្មើស លួច ឆក់ ប្លន់ជាដើម ។

ជាថ្មីម្តងទីតាំងបើកល្បែងចាក់ឆ្នោតដ៍ធំមួយកន្លែងនៅសង្កាត់ចោមចៅ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបង្រ្កាប កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅតាមផ្លូវលេខ២២៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដោយឃាត់ខ្លួនមនុស្សចំនួន៥នាក់ ព្រមទាំងវត្ថុតាងមួយចំនួនធំ ដូចជាម៉ាសីុន Fax ៣ គ្រឿង ម៉ាសីុនគិតលេខ និងលុយជាច្រើនផងដែរ។

ថ្លែងតាមទូរស័ព្ទប្រាប់សារព័ត៏មាន ខេមប៉ុស្តិ៍ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ លោក ប៊ុន សត្យា បានឱ្យដឹងថា ក្នុងចំណោមមនុស្សទាំង៥នាក់ មានម្នាក់ធ្លាប់ត្រូវបានកម្លាំង ការិយាល័យចាប់ខ្លួន កាលពីពេលកន្លងទៅ ប៉ុន្តែពួកគេលួចលាក់បើកលេងសារជាថ្មី ។

បើតាមប្រជាពលរដ្ឋរស់នៅក្បែរ ទីតាំងល្បែងកត់ឆ្នោត ខាងលើនេះ បានអោយដឹងថា ម្ចាស់ទីតាំងជាមន្រ្តីនគរបាលពាក់ស័ក្តិ៤កន្លះ នៅក្រសួងមហាផ្ទៃទៀតផង ឈ្មោះ រតនា ហើយមួយថ្ងៃៗ មានអ្នកចូលចាក់ ជាច្រើននាក់ និងប្រមូលពីកូនកញ្រ្ចែង តាមកន្លែងនានា នៅម្តុំកាណាសីុធី ដោយម្ចាស់ទីតាំងអះអាងថា គ្មានសមត្ថកិច្ចណា ហា៊នចុះមកបង្ក្រាបទេ ពីព្រោះបានរត់ការ និងបង់ជូនអស់ហើយ។

ប៉ុន្តែផ្ទុយស្រលះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រុងភ្នំពេញបង្រ្កាបទៅវិញ ។ បង្រ្កាបក៍ព្រោះតែស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ផ្កាយ៣ ជូន សុវណ្ណ បានដាក់បទបញ្ជាដ៍តឹងរឹង ៕

27-09-201558841 58842

Loading...

Leave a Reply

Your email address will not be published. Required fields are marked *