កន្លែងបញ្ចាំម៉ូតូនៅជិតផ្សារឃ្លាំងរំសេវ ជាសំបុក ក្រុមចោរប្លន់ ប៉ុន្តែអាជា្ញធរមិនហ៊ានប៉ះពាល់

ភ្នំពេញ៖ស្ទើរតែជាញឹកញាប់ទៅហើយដែលសមត្ថកិច្ច ពាក់ព័ន្ធ អាជា្ញធមូលដ្ឋាន ក្រុងនិងក្រសួង បានចុះត្រួតពិនិត្យ ចាប់និងរឹបអូសយកម៉ូតូឬរបស់របរដែលបញ្ចាំខុសច្បាប់ ពោលគ្មានឯកសារលិខិតស្នាមត្រឹមត្រូវ ប៉ុន្តែចំណាត់ការទាំងនេះ ហាក់គ្មានប្រសិទ្ធិភាព ។
គ្មានប្រសិទ្ធិភាពក៍ព្រោះ ការរកសុីនៅតែបន្តរ ទោះស្របច្បាប់ឬមិនស្របច្បាប់ក៍ដោយ ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ យា៉ងហោចណាស់ក្នុង១ថ្ងៃ ម៉ូតូជាច្រើនគ្រេឿងត្រូវបាត់បង់ បន្ទាប់ពីក្រុមជនល្មើសបានធ្វើសកម្មភាព លួច និងប្លន់ជាដើម ។ បន្ទាប់ពីលួចនិងប្លន់ហើយជនល្មើសក៍បានយកម៉ូតូនោះ ទៅបញ្ចាំឬលក់តែម្តង ប៉ុន្តែក្នុងតម្លៃទាបបំផុត ក្រោយមកអ្នកទទួលបញ្ចាំឬទិញ ដែលគេហៅថា ជាអ្នកសមគំនិត បានកែកុនម៉ូតូដែលទិញទាំងនោះ ដូចជា ឈូសលេខតួ លេខមា៉សុីន ប្តូរស្លាកលេខនិងប្តូរពណ៏ជាដើមដើម្បីបំភ័ន្តសមត្ថកិច្ច ។
ទោះជាបែបណា អ្នកសារព័ត៏ធ្លាប់សម្ភាសន៍ជាមួយអាជា្ញធខណ្ឌទួលគោក អាជា្ញធបានប្រាប់ថា ទីតាំងលក់បញ្ចាំម៉ូតូ នៅក្បែរផ្សារឃ្លាំងរំសេវ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខ្លះមានច្បាប់ ខ្លះគ្មានច្បាប់ ប៉ុន្តែអាជីវកម្មនៅតែបន្តរដំណើរការ ។
ជាក់ស្តែងកម្លាំង ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ក្រុងភ្នំពេញ បានសហការជាមួយ កម្លាំង កងរាជអាវុធហត្ថ ខណ្ឌទួលគោក ដឹកនាំដោយ លោក វេរៈសេនីយទោ មាំុង សុខលុច នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ចុះឆែកឆេរត្រួតពិនិត្យកន្លែងលក់គ្រឿងបន្លាស់ម៉ូតូពាក់ព័ន្ធនឹងករណីចោរកម្ម កាលពីវេលាម៉ោង០៣និង៤០នាទីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ថ្មីៗមកនេះ នៅចំនុច តូបជួល ផ្លូវ២៤៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការណ៍នេះផងដែរ កម្លាំងកងរាជអាវុធហត្ថដកហូតវត្ថុតាងនិង ឃាត់ខ្លួនម្ចាស់តូប ០២ ទី១ ឈ្មោះ ម៉ឺុន ដាវី អាយុ២៥ឆ្នាំ ភេទស្រី មុខរបរ លក់គ្រឿងម៉ូតូ ស្នាក់នៅផ្ទះជួលម្តុំផ្សារឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។និងទី២ ឈ្មោះ ញឹក គឹមឡេ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់ នៅផ្ទះជួលម្តុំផ្សារឃ្លាំងរំសេវ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក (អ្នកទាំងពីរជាប្តីប្រពន្ធ)។
ក្រៅនោះដកហូតវត្ថុតាងរួមមាន៖ បូមមុខ ៣០, បូមក្រោយ១០, បេនម៉ូតូ២១ , កាបាំង០៧, កុងទ័រម៉ូតូ៣០, ក្បាលមុខ០២ , អាវម៉ូតូ០២, និងសីុម៉ាំង០៨។ បច្ចុប្បន្នម្ចាស់តូប ទាំង៩២នាក់និង សម្ភារៈគ្រឿងម៉ូតូដែលបានដកហូតយកត្រូវបានបញ្ជូនទៅការិយាល័យ ស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការបន្ត៕

d64524

Loading...

Leave a Reply

Your email address will not be published. Required fields are marked *