កប៉ាល់ ទេសចរណ៍ ធុនធំ លំដាប់ អន្តរជាតិ មួយគ្រឿង ចូលចត កំពង់ផែ ក្រុងព្រះសីហនុ

ព្រះសីហនុ: កប៉ាល់ទេសចរណ៍ ធុនធំលំដាប់ អន្តរជាតិមួយគ្រឿង បានចូលចតកំពង់ផែ អន្តរជាតិ ព្រះសីហនុ នាព្រឹកថ្ងៃ ១០ សីហា នេះ ក្នុងដំណើរ ចេញពី ប្រទេស វៀតណាម ចូលមកកម្ពុជា ហើយគេគ្រោងនឹងចាកចេញទៅកាន់ប្រទេសថៃ នៅល្ងាចថ្ងៃដដែលនេះ។

លោកវរសេនីយ៍ឯក ស៊ាង ឡេង ប្រធានប៉ូលិសច្រកទ្វារអន្តរជាតិ កំពង់ផែក្រុងព្រះសីហនុ បានប្រាប់ថា នៅលើកប៉ាល់នេះ មានអ្នកទេសចរណ៍ ចំរុះជាតិសាសន៍ ចំនួន ១៩១៧ នាក់ ក្នុងនោះ អ្នកទេសចរណ៍ ជនជាតិអូស្ត្រាលី មានច្រើនជាងគេ រហូតដល់ទៅ ១៦៤២ នាក់ ព្រមទាំងមានក្រុមនាវឹកជាង ៦០០ នាក់ ផ្សេងទៀត៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *