កម្ទេចគ្រាប់មិនទាន់ផ្ទុះ ចំនួន១១គ្រាប់ នៅ២ទីតាំងផ្សេងគ្នា ក្នុងស្រុកលំផាត់

ខេត្តរតនគិរី÷ គ្រាប់បែកមិនទាន់​ផ្ទុះ​នៅសល់ពីសម័យសង្គ្រាអាមេរិកចំនួន១១គ្រាប់ ត្រូវបានអង្គការម៉ែក សហការជាមួយសមត្ថកិច្ចខេត្ត ធ្វើការកម្ទេចចោល នៅ២ទីតាំងផ្សេងគ្នា ស្ថិតក្នុងភូ​មិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

ពិធីកម្ទេចចោលនូវគ្រាប់ទាំង២ទីតាំង​ខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ដោយទីតាំងទី១. នៅចំណុ​ចម្តុំព្រៃដុតខ្មោច តារាងយន្តហោះចាស់ វេលាម៉ោង៨នឹង១៥នាទីព្រឹក មាន ចំនួន១គ្រាប់ ប្រភេទ៦០mm និងទីតាំងទី២. នៅចំណុចម្តុំបូមខ្សាច់ (បរិស្ថានចាស់) វេលាម៉ោង១០នឹង១៤នាទីព្រឹក មាន​ចំនួន១០គ្រាប់ ប្រភេទ៦០mm សរុប១១គ្រាប់ ។

គួរបញ្ជាក់ផងដែរថា ក្នុងការកម្ទេច​ចោលនូវអាវុធយុទ្ធភ័ណ្ឌនេះ ក៏មានការអញ្ជើ​ញចូលរួមពីសំណាក់លោកនាយប៉ុស្តិ៍ឃុំជ័យឧត្តមផងដែរ ដើម្បីជួយសម្របសម្រួល៕ ជាយដែន

Loading...