កម្ពុជាគឺជាបេក្ខភាពមួយក្នុងចំណោម៣ ដែលត្រូវធ្វើបទបង្ហាញ ក្នុងមហាសន្និបាទសមាគមន៍ទីក្រុងនិយាយភាសាបារាំង នាចុងឆ្នាំនេះ

ភ្នំពេញ៖ រាជធានីភ្នំពេញត្រូវបានសមាគមន៍ទីក្រុងនិយាយភាសារបារាំង អញ្ជើញធ្វើបទបង្ហាញ ពាក់ព័ន្ធនិងតួនាទី របស់កីឡាដែលរួមចំណែកអភិវឌ្ឍទីក្រុង និងអភិវឌ្ឍសង្គមជាតិ ព្រោះវិស័យកីឡាបានដើរតួនាទីសំខាន់ធ្វើឲ្យមានភាពសុខដុម រម្យនាក្នុងសង្គមជាតិ ។ ដូច្នេះរាជធានីភ្នំពេញគឺជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពទីក្រុងចំនួន២ផ្សេងទៀតនៅទ្វីបអាហ្វិ្រកដែលគ្រោងធ្វើបង្ហាញ ក្នុងមហាសន្និបាទពាក់ព័ន្ធនិងវិស័យកីឡា នៅទីក្រុងនីលប្រទេសបារាំង នាថ្ងៃទី៥ខែវិច្ឆិកាឆ្នាំ២០១៨ខាងមុខ ។ នេះគឺជាគោលបំណង របស់ លោក Pierre Bailler អគ្គលេខាធិកាអចិន្ត្រៃយ៍ របស់សមាគមន៍ទីក្រុងនិយាយភាសាបារាំង ក្នុងឱកាសចូលជួបសម្តែងការគូសម ជាមួយ ឯ ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១០ខែឧសភាឆ្នាំ២០១៨ នៅសាលារាជាធានីភ្នំពេញ ដោយមានការសម្របសម្រួលពីមន្ត្រីគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាផងដែរ ។

ក្នុងជំនួបសវនកានេះ លោក pierre Bailler បានជម្រាប់ជូន ឯ ឧ ឃួង ស្រេង ពីគោលបំណង របស់សមាគមន៍ទីក្រុងនិយាយភាសាបារាំង ដែលបានសម្រេចជ្រើសរើស យករាជធានីភ្នំពេញដែលជាទីក្រុងបេះដូង របស់ប្រទេសកម្ពុជា ជាបេក្ខភាពសម្រាប់ឡើងធ្វើបទបង្ហាញ ពាក់ព័ន្ធនិងតួនាទី របស់កីឡាដែលរួមចំណែកអភិវឌ្ឍទីក្រុង និងអភិវឌ្ឍសង្គមជាតិ ព្រោះវិស័យកីឡាបានដើរតួនាទីសំខាន់ធ្វើឲ្យមានភាពសុខដុម រម្យនាក្នុងសង្គមជាតិ ។ លោកអគ្គលេខាធិការអចិន្ត្រៃយ៍ បានលើកឡើងថា ដើម្បីឲ្យកិច្ចសហប្រតបត្តិការ រវាង A I M F និង រាជធានីភ្នំពេញ កាន់តែស្អិតរមួត បង្ហាញឲ្យប្រទេសក្នុងតំបន់បានពីការតភ្ជាប់មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងទីក្រុងនិងទីក្រុង ហើយ A I M F និងរៀបចំ កម្មវិធីដំណើរទស្សនមួយ រវាងទីក្រុងគំរូទាំង៣ ដែលឈានពីលក្ខណៈបច្ចេកទេស ទៅជាលក្ខណៈនយោបាយ ហើយ នឹងយើងរួមគ្នាផ្តល់នូវអ្វីៗដែលល្អ សម្រាប់ទីក្រុង និង A I M F ។

ក្នុងជំនួបពិភាក្សាការងារនេះ ឯ ឧ ឃួង ស្រេង បានមានប្រសាសន៍ថា ដើមឡើយកាលឆ្នាំ១៩៧៩ ដែលប្រទេសបានរំដោះចេញផុតពីរបបពលពត ប្រជាពលរដ្ឋកម្ពុជា គ្មានអ្នកចាប់អារម្មណ៍រឿងកីឡាទេ ពួកគេម្នាក់ៗគិតតែ ធ្វើយ៉ាងណារកចំអែតក្រពោះតែប៉ុណ្ណោះ ។ ប៉ុន្តែក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យ រហូតមកដល់បច្ចុបុ្បន្ន គឺរស់ក្រោមដំបូលនៃសន្តិភាព ប្រជាពលរដ្ឋបានចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យកីឡា ដើម្បីសុខភាព ។

ឯ ឧ អភិបាល បានគូសបញ្ជាក់ថា ដោយឡែកនៅរាជធានីភ្នំពេញ ក៏មានការរៀបចំ ឲ្យមានក្រុមកីឡា នៅតាមសាលារៀន នៅតាមក្រុមហ៊ុនឯកជននានា ក៏ដូចជានៅតាមទីតាំងហាត់កីឡានានា ដែលសាលារាជធានីបានដាក់ឧបករណ៍ហាត់ប្រាណសាធារណៈជាច្រើន នៅតាមសួនច្បារក្នុងរាជធានីភ្នំពេញ ជាក់ស្តែងជារៀងរាល់ព្រឹកព្រឹលឹម ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ បាននាំគ្នាចេញទៅហាត់ប្រាណនៅតាមទីសាធារណនានា ដើម្បីសុខភាព ។ ជាមួយគ្នានេះដែរ យើងក៏បាន យកចិត្តទុកដាក់ ទៅលើការហ្វឹកហាត់កីឡាជំនាញនិង អាជីព ស្របពេលដែលប្រទេសកម្ពុជា និងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២នៅឆ្នាំ២០២៣ ក្នុងនោះ ឯ ឧ អភិបាលក៏បានសំណូមពរ ដល់ស្ថាប័ន A I M F ជួយផ្តល់ផ្នែកបច្ចេកទេស លើវិស័យកីឡាដល់កម្ពុជាផងដែរ ៕

Loading...