កម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះក្នុងការរៀបចំ វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០១៦

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមានប្រសាសន៍ កាលពីថ្ងៃទី ២៨ខែមករាឆ្នាំ២០១៥ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានទាក់ទាញអារម្មណ៍ ពិភពលោក ដើម្បីឱ្យកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះក្នុងវេទិកាសេដ្ឋកិច្ច ពិភពលោកនៅក្នុងឆ្នាំ២០១៦នេះ។

បន្ទាប់ពីការធ្វើមាតុភូមិនិវត្តន៍របស់សម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតពីកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី ៤៥ នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ (Davos-Kloster)ប្រទេសស្វីស កាលពីថ្ងៃ ទី២៨ខែមករា ឆ្នាំ២០១៥ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកយកព័ត៌មានថា វត្តមានរបស់សម្តេច តេជោនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងប្រទេសស្វីសនេះ គឺ មានសារៈសំខាន់ណាស់ ជាពិសេសគឺការទាក់ទាញការចាប់អារម្មណ៍ របស់ពិភពលោកឱ្យមានការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុង ប្រទេសកម្ពុជា ដែលគ្រោងនឹងឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា សេដ្ឋកិច្ចពិភពលោកនេះនៅឆ្នាំ២០១៦ខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមបានមានប្រសាសន៍ថា ការចូលរួម របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនេះ គឺជាការបន្តពង្រឹងនូវនយោបាយការទូតរបស់កម្ពុជា នៅក្នុងឆាកអន្តរ ជាតិ និងជំរុញធ្វើឱ្យកម្ពុជាមានទំនាក់ទំនងកាន់តែធំទូលាយជាង មុន ព្រោះនេះជាយន្តការមួយសំខាន់ណាស់ ដែលប្រទេសនៅក្នុងតំបន់ តែងឱ្យតម្លៃខ្ពស់ទៅលើវត្តមានរបស់ប្រមុខរាជរដ្ឋាភិបាល នៃប្រទេស និមួយៗ ដែលអញ្ជើញចូលរួមនៅក្នុងវេទិកាពិភពលោកបែបនេះ ។
នៅក្នុងតំបន់អាស៊ានមានប្រទេសចំនួន៨ ដែលធ្លាប់បានរៀបចំ វេទិកាសេដ្ឋកិច្ចពិភពលោកថ្នាក់តំបន់លើកលែងតែកម្ពុជា និងឡាវ ប៉ុណ្ណោះ ។

កិច្ចប្រជុំប្រចាំឆ្នាំ២០១៥នៃវេទិកា សេដ្ឋកិច្ចពិភពលោកលើកទី៤៥ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី២២ និង២៣ខែមករាឆ្នាំ២០១៥នៅទី ក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វីសមានការអញ្ជើញចូលរួមពីមេដឹកនាំពិភពលោកចំនួន៤០ប្រទេស បណ្តាសង្គមស៊ីវិល និងធុរជនសំខាន់ៗសរុបជាង២.៥០០នាក់ ដោយបានចែករំលែកការយល់ដឹងគំនិតផ្តួចផ្តើម និងសកម្មភាពចាំបាច់មួយចំនួន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ន ។

ក្នុងការស្នាក់នៅ និងចូលរួមកិច្ចប្រជុំលើកទី៤៥នៅប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន បានចូលរួមថ្លែងសុន្ទរកថាបើកវេទិកាវិនិ យោគមួយ ដែលរៀបចំដោយសភាពាណិជ្ជកម្មក្រោមប្រធានបទកម្ពុ ជាសគរាជថ្មីនៃកាលានុវត្តភាព កំណើន ការដោះដូរ និងសមាហរណ កម្មអាស៊ាន វេទិកានេះធ្វើឡើងក្នុងគោលបំណងទាក់ទាញវិនិយោគ ឱ្យមកកាន់កម្ពុជាបន្ថែមទៀត ដើម្បីបង្កើតការងារ និងជំរុញកំណើន សេដ្ឋកិច្ច ។ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមក្នុងសម័យប្រជុំ ស្តីពីសន្តិសុខស្បៀងពិភពលោក គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរ ភាពសម្រាប់ឆ្នាំ២០១៥ និងបានចូលថ្លែងសុន្ទរកថានៅក្នុងសម័យប្រ ជុំស្តីពី«តើសេដ្ឋកិច្ចអាស៊ានទទួលផលប្រយោជន៍ ពីសមាហរណកម្ម ក្នុងតំបន់យ៉ាងដូចម្តេចក្នុងបរិបឋសេដ្ឋកិច្ចសាកលលោកផងដែរ។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានអនុញ្ញាតឱ្យឯកឧត្តម ហ្វីលីព រ៉ូស្ទ័រ នាយកគ្រប់គ្រងវេទិកាសេដ្ឋកិច្ចពិភពលោក និងបងប្អូនខ្មែររស់ នៅប្រទេសស្វីសចូលជួបសម្តែងការគួរសមផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ស្ថានភាពរបស់ប្រទេសកម្ពុជាមិនដូចពីពេលមុនទៀតទេ គឺកម្ពុជាកំ ពុងធ្វើការអភិវឌ្ឍស្ទើរគ្រប់ទីកន្លែងទាំងអស់ ចាប់ពីទីក្រុងរហូតដល់ តំបន់ចុងកាត់មាត់ញក ។ សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងដែរថា អ្វី ដែលបងប្អូនបានឮ និងបានឃើញនៅតាមបណ្តាញសារព័ត៌មានពីប្រ ទេសកំណើតរបស់ខ្លួនវាមិនទាន់គ្រប់គ្រាន់នោះទេ គឺមានតែបងប្អូន ជនរួមជាតិទាំង អស់ធ្វើដំណើរទៅលេងស្រុកកំណើតទើបអាចដឹងថា តើកម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពបែបណានោះ។

លោក កៅ គឹមហួន បានប្រាប់អ្នកព័ត៌មានជាតិទៀតថា ក្រៅពី កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៥ សម្តេចតេ ជោ ហ៊ុន សែន បានអនុញ្ញាតឱ្យឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិកាក្រុមប្រឹក្សាអភិវឌ្ឍ កម្ពុជា ជួបធ្វើការងារជាមួយតំណាងក្រុមហ៊ុនធំពីររបស់ប្រទេសស្វីស ទី១-គឺក្រុមហ៊ុនផ្តល់សេវាកម្មម្ហូបអាហារលើយន្តហោះ ដែលជាក្រុម ហ៊ុនធំមួយបម្រើសេវាម្ហូបអាហារ នៅលើយន្តហោះអន្តរជាតិទូទាំង ពិភពលោក ដែលក្រុមហ៊ុននេះមានការចាប់អារម្មណ៍ទីផ្សាររបស់ប្រ ទេសកម្ពុជាដោយសម្លឹងឃើញពីកំណើនភ្ញៀវទេសចរណ៍ នៅមានការ រីកចម្រើន និងទី២-ក្រុមហ៊ុនផលិតកែច្នៃស្បៀងដែលមានបច្ចេកទេស ខ្ពស់ ដែលយើងចាំបាច់ធ្វើការទាក់ទាញឱ្យមកវិនិយោគនៅកម្ពុជាបន្ត ទៀត ហើយគោលបំណងនៃការជួបនេះ ភាគីកម្ពុជាបានបង្ហាញពីសក្តានុពលនៃការវិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនទាំងពីរ ដើម្បីមកវិនិយោគនៅកម្ពុជាក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *