កម្ពុជានឹងក្លាយជាប្រទេស ដែលប្រើប្រាស់ប្រព័ន្ធការពារសុវត្ថិភាពទំនើបជាងគេ នៅក្នុងតំបន់អាស៊ី

ភ្នំពេញ៖ កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ និងមានការរីកចំរើន លើប្រព័ន្ធតិចណូឡូជី និង ព័ត៌មានវិទ្យា ហើយប្រជាពលរដ្ឋ មានការយល់ដឹងកាន់តែច្រើនឡើង ហើយបាននឹងកំពុងមានតម្រូវការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងតាមបច្ចេកវិទ្យាទំនើបរបស់ពិភពលោក។ គឺកាមេរាសុវត្ថិភាព និងការតភ្ជាប់កាមេរាសុវត្ថិភាព ជាមួយនិងទូរស័ព្ទដៃ ដែលអាចនិយាយគ្នា ពីក្រៅទៅក្នុងដោយផ្ទាល់ អាចពិនិត្យមើលការងារនៅតាម ការិយាល័យ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអាចការពារទ្រព្យសម្បត្តិ លំនៅដ្ឋាន បានដោយប្រព័ន្ធស្វយ័ប្រវតិ្តពីចំងាយជូនលោកអ្នកផងដែរ ។

នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ប្រព័ន្ធបច្ចេកវិទ្យាទំនើប របស់ពិភពលោក បានហក់ចូលមកកាន់ទីផ្សារកម្ពុជាយ៉ាងសម្បូរបែប និងមានលក្ខណៈប្រកួតប្រជែងគ្នា។ តួយ៉ាងផលិតផលការពារសុវត្ថិភាពបែបទំនើបចុងក្រោយគេ បានចូលមកដល់ប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុន Safety Plus ដែលអាចធ្វើឱ្យលោកអ្នកមានទំនាក់ទំនងគ្នាបានយ៉ាងល្អ និងមានសុវត្ថិភាពបំផុត បើទោះជាលោកអ្នកនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយចុះ ។

លោក ដេន លូយ (Den Loy) ជាអ្នកគ្រប់គ្រងទីផ្សារនៅកម្ពុជា បានឱ្យដឹង ក្នុងពិធីបង្ហាញផលិតផលការពារសុវត្ថិភាពទំនើប ដែលប្រទេសជឿនលឿន បាននឹងកំពុង ប្រើប្រាស់គឺកម្មវិធី HIK VISION (Videos in the com)ដែលជា First Choice For Security Professionals ជូនដល់ប្រជាជនកម្ពុជា កាលពីរសៀលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៧កន្លងមកថា ដោយមើលឃើញនូវភាពស៊ីវីល័យ និងតម្រូវការប្រើប្រាស់បែបបច្ចេកវិទ្យាទំនើប របស់ប្រជាពលរដ្ឋកម្ពុជា និងកំពុងមានការរីកចំរើនយ៉ាងឆាប់រហ័សនិងផ្តល់ភាពងាយស្រួលថែមទៀតនោះ ប្រជាជនបានងាកមក ប្រើឧបករណ៍តិចណូឡូជី ដើម្បីធ្វើការទំនាក់ទំនង និងផ្តល់ព័ត៌មាន និងទាន់ហេតុការផ្សេងៗ ខណៈពេលនៅឆ្ងាយពីគ្នា ឬក៏ប្រព័ន្ធទូរស័ព្ទដៃមិនមានសេវគ្រប់គ្រាន់។

លោកបានពន្យល់ថា តទៅមុខ HIK VISION និងជួយសម្រួលការងារគ្រប់គ្រង ស្ទើគ្របបែប់យ៉ាងជូន លោកអ្នក តាមតម្រូវការ គ្រប់ទម្រង់ ប្រកបដោយសុវត្ថិភាពខ្ពស់ ជាពិសេសមានអ្នកចាំជួយដោះស្រាយនូវរាល់បញ្ហា ព្រោះយើងមានអ្នកលក់ដែលអាចដោះស្រាយជូនអតិថិជនខ្លួនបាន និងមានសម្ភារៈផ្លាស់ប្តូរគ្រប់យ៉ាងមិនឱ្យទាស់ចិត្តឡើយ ។

យ៉ាងណាលោកបានបញ្ជាក់ថា កម្ពុជានឹងក្លាយជាប្រទេសដែលប្រើប្រាស់តិចណឡូជី ឬប្រព័ន្ធការពារសុវត្ថិភាពខ្លាំងជាងគេ នៅក្នុងតំបន់អាស៊ីនេះ បន្ទាប់ពីភាពរីកចំរើនរបស់ពិភពលោកលើវិស័យនេះ៕

Loading...