កម្ពុជានឹងបញ្ជូនកីឡាការិនី ស៊ន ស៊ីវមី និង កែ ឡេង ទៅប្រកួតកីឡាការិនីឯកអន្តរជាតិ នៅប្រទេសបារាំងចុងឆ្នាំនេះ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ របស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានថ្លែងប្រាប់ អ្នកយកព័ត៌មាន នាព្រឹកថ្ងៃទី១១ខែឧសភានេះថា ព្រះរាជាណាចក្រកម្ពុជា នឹងបញ្ជូនកីឡាការិនីឆ្នើម២នាក់របស់ខ្លួន ទៅចូលរួម ប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ ប្រកួតជ្រើសរើសកីឡាការិនីឯកដែលមានស្នាដៃជួយដល់សង្គមជាតិកម្មវិធីនេះគ្រោងប្រព្រឹតទៅ នាថ្ងៃទី៥ខែវិច្ឆិកាចុងឆ្នាំ២០១៨ នៅទីក្រុងនីលប្រទេសបារាំង ។

ឯ ឧ វ៉ាត់ ចំរើន អគ្គលេខាធិកាគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានប្រសាសន៍ថា ស្របពេលដែល សមាគមន៍ទីក្រុងនិយាយភាសារបារាំង គ្រោងរៀបចំមហាសន្និបាទ នាចុងឆ្នាំ២០១៨នេះ អង្គការអន្តរាជតិមួយនេះ ក៏គម្រោងរៀបចំ ព្រឹត្តិការណ៍ ប្រកួតប្រជែង កីឡាការិនីឯក ដែលស្នាដៃឆ្នើម ចូលរួមជួយដល់សង្គមជាតិរបស់ខ្លួនផងដែរ ។

ឯ ឧ អគ្គលេខាធិកា មានប្រសាសន៍ថា នៅពេលនេះ កម្ពុជា បានសម្រេច ជ្រើសរើសកីឡាការិនី ២នាក់ គឺ កីឡាការិនី ស៊ន ស៊ីវមី និង កីឡាការិនី កែ ឡេង ដែលជាអត្តពលិកឆ្នើម របស់ទីក្រុង និយាយភាសារបារាំងមួយក្នុងចំណោមអត្តពលិកដទៃទៀតនៃប្រទេសនិយាយភាសារបារាំង ខណៈដែលប្រតិភូ កម្ពុជាមួយក្រុមផ្សេងទៀត ត្រូវទៅចូលរួមធ្វើ បទបង្ហាញ ពាក់ព័ន្ធនិងវិស័យកីឡាដែលបានរួមចំណែកអភិវឌ្ឍទីក្រុង និងការអភិវឌ្ឍសង្គមជាតិ ឲ្យមានភាពសុខដុម ក្នុងសង្គមជាតិផងដែរ៕

Loading...