កម្ពុជាមានមោទនៈភាពចំពោះសន្តិភាព និងវឌ្ឍនៈភាពរបស់ប្រទេសជាតិសព្វថ្ងៃ

ភ្នំពេញ៖ ហ្វេសប៊ុកសម្តេចតេជោហ៊ុន សែន កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ បានផ្សព្វផ្សាយយ៉ាងដូច្នេះថា៖

«កម្ពុជាមានមោទនៈភាពចំពោះសន្តិភាព និងវឌ្ឍនៈភាពរបស់ប្រទេសជាតិសព្វថ្ងៃ។ សន្តិភាពបានធ្វើអោយយើងគ្រប់ៗគ្នារស់នៅសុខស្រួល និងមានឱកាសគ្រប់យ៉ាងក្នុងកសាងសង្គមគ្រួសារ និងសហគមអោយកាន់តែរីក ចម្រើន។

សន្តិភាព គឺបានមកដោយលំបាកខ្លាំងណាស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារអោយបានរឹងមាំស្ថិតស្ថេរគង់វង្ស។ បើសន្តិភាពរលាយហើយ គឺអ្វីៗនឹងអន្តរាយជាមិនខាន។

សូមជូនពរបងប្អូនប្រជាពលរដ្ឋធ្វើដំណើរជិតឆ្ងាយក្នុងថ្ងៃចុងសប្តាហ៍នេះមានសុខសុវត្ថិភាព និងបានសប្បាយរីករាយជាមួយក្រុមគ្រួសារ និងជួបតែសំណាងល្អគ្រប់ៗគ្នា»៕

រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

Loading...