ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនឍដំណឹងថា កម្ពុជា នឹងរងការធ្លាក់ភ្លៀងពីខ្សោយទៅបង្គួរ និងក៏រងនឹងការចុះត្រជាក់ខ្លាំង ចាប់ពីថ្ងៃទី២៣ ដល់២៤ខែធ្នូ ឆ្នាំ២០២០ នៅភាគខាងជើងកម្ពុជា ទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងភាគខាងត្បូងកម្ពុជា ទទួលឥទ្ធិពលសម្ពាធទាប សកម្មក្រវាញលើកទី២៣។
ក្រសួងបានជូនដំណឹងទៀតថា ចាប់ពីថ្ងៃទី២៤ ដល់២៩ធ្នូកម្ពុជា នឹងទទួលឥទ្ធិពល ពីខ្យល់មូសុងឦសានមធ្យម។ហើយនៅថ្ងៃទី២៣ធ្នូ និងថ្ងៃទី២៤ធ្នូ អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ និងនៅផ្ទៃសមុទ្រ អាចនឹងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ក្នុងសីតុណ្ហភាពអប្បបរមា ពី២០ដល់ ២៣ អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ២៥ ដល់២៩ អង្សាសេ៕