កម្ពុជា​ទទួល​បាន​កៅអី​ទៅ​ជុំ​ទី​ពីរ​នៃ​ព្រឹត្តិការណ៍​ជម្រុះ​ World​ Cup

​កម្ពុជា​ ត្រូវ​រួម​ដំណើរ​ជាមួយ​ទី​ម័​រ​ខាងកើត​ ប៊ូ​តង់​ ឥណ្ឌា​ និង​ចិន​-​តៃប៉ិ​ ក្នុង​ការ​បោះ​ជំហាន​បន្ត​ទៅ​កាន់​ជុំ​ទី​ពីរ​នៃ​ព្រឹត្តិការណ៍​ជម្រុះ​ World​ Cup​ ប្រចាំ​តំបន់​អាស៊ី​។​ នា​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​ទី​១៧​ ខែ​មីនា​ ឆ្នាំ២០១៥​ កម្ពុជា​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ម្ចាស់ផ្ទះ​ម៉ា​កាវ​ ១-១​ ដោយ​សរុប​លទ្ធផល​ទាំង​ពីរ​ជើង​ ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​កូរ៉េ​ខាងត្បូង​ ឈ្នះ​ ៤-១​ ។​

​នា​ការ​បង្ហាញខ្លួន​ជា​លើក​ដំបូង​សម្រាប់​ក្រុម​ជម្រើសជាតិ​ ខ្សែបម្រើ​ខ្មែរ​-​បារាំង​ ប៊ិ​ន​ ធា​រី​ បាន​ទាត់​បាល់​ហ្វ្រី​ឃី​ក​ទាត់​បញ្ចូល​ទី​ដើម្បី​នាំ​កម្ពុជា​នាំមុខ​ ម្ចាស់ផ្ទះ​ម៉ា​កាវ​ ១-០​ នៅ​ក្នុង​នាទី​ ទី​២៨​ ។​ ប៊ិ​ន​ ធា​រី​ ទទួល​បាន​ឱកាស​ហ្វ្រី​ឃី​ត​ បន្ទាប់​ពី​ខ្សែការពារ​ម៉ា​កាវ​ Lei​ Ka​ Him​ បង្កកំហុស​លើ​ប្រធាន​ក្រុម​កម្ពុជា​ ឃួ​ន​ ឡា​បូ​រ៉ា​វី​ នៅ​ក្រៅ​ប្រអប់​គ្រោះថ្នាក់​។​

​លោក​ Lee​ បាន​ដាក់​ រស់​ សំ​អឿ​ន​ ចូល​ជំនួស​ ស៊ុន​ សុវណ្ណ​រិ​ទ្ធី​ នៅ​ដើម​តង់​ទី​ពីរ​។​ ឈាន​ដល់​នាទី​ ទី​៥២​ ម៉ា​កាវ​ បាន​វាយបក​តាម​ស្មើ​ តាម​រយៈ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​របស់​ LEONG​ Ka​ Hang​។​

​ចាន់​ វឌ្ឍនាកា​ ដែល​បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​កាលពី​ជើង​ទី​មួយ​ បាន​ចូល​ជំនួស​ ប្រាក់​ មុន្នី​ឧត្តម​ នៅ​នាទី​ ទី​៦២​ ហើយ​ ហូ​យ​ ផ​ល្លី​ន​ ជំនួស​ វ៉ា​ សុខ​ថន​ នៅ​នាទី​ ទី​៧៩​ ។​ ម៉ា​កាវ​មានឱកាស​មាស​មួយ​គ្រាប់​ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​អ្នកចាំទី​ កម្ពុជា​ អ៊ុំ​ សិរី​រ័​ត្ន​។​

​ក្រុម​ដែល​បាន​ឈាន​ទៅ​ជុំ​ទី​មួយ​នៅ​ថ្ងៃនេះ​ មាន​ទី​ម័​រ​ខាងកើត​ដែល​ឈ្នះ​ម៉ុង​ហ្គោ​លី​ ១-០​ (៥-១​ ទាំង​ពីរ​ជើង​)​ ប៊ូ​តង់​ដែល​បំបាក់​ភ្ញៀវ​ស្រី​លង្កា​ ២-១​ (៣-១​ទាំង​ពីរ​ជើង​)​ និង​ឥណ្ឌា​ដែល​បញ្ចប់​លទ្ធផល​ស្មើ​ ០-០​ ជាមួយ​ម្ចាស់ផ្ទះ​ណេ​ប៉ា​ល់​ ប៉ុន្តែ​សរុប​ទាំង​ពីរ​ជើង​ឥណ្ឌា​ឈ្នះ​ ២-០​។​ ជាមួយ​គ្នា​នេះ​ផង​ដែរ​ ចិន​-​តៃប៉ិ​ បាន​យកឈ្នះ​ម្ចាស់ផ្ទះ​ប្រ៊ុ​យ​ណេ​ ២-០​ ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត​ ខណៈ​ជើង​ទី​មួយ​ ប្រ៊ុ​យ​ណេ​ឈ្នះ​ ១-០​ ។​ រីឯ​ការ​ប្រកួត​រវាង​យ៉ែ​មែន​ និង​ប៉ា​គី​ស្ថាន​ត្រូវ​លើក​ពេល​ ខណៈ​ជើង​ទី​មួយ​យ៉េ​មែន​ឈ្នះ​ ៣-១​ ។​

​ក្រុម​ទាំង​៣៤​ដែល​នៅ​រង់ចាំ​រួច​ជា​ស្រេច​រួម​មាន​ អ៊ី​រ៉​ង់​ ជប៉ុន​ កូរ៉េ​ខាងត្បូង​ អ៊ូ​បេ​គី​ស្ថាន​ អា​រ៉ាប់​រួម​អេ​មី​រ៉េ​ត​ កា​តា​ អូ​ម៉​ង់​ ហ្ស៊​ក​ដង់​ ចិន​ អូស្ត្រាលី​ អា​រ៉ា​ប៊ី​សា​អូឌីត​ បា​រ៉ែ​ន​ អ៊ី​រ៉ា​ក់​ ប៉ា​ឡេ​ស្ទី​ន​ លី​បង់​ គុយ​វ៉ែត​ ហ្វី​លី​ពី​ន​ ម៉ា​ល់​ឌី​វ​ វៀតណាម​ តា​ហ្ស៊ី​គី​ស្ថាន​ មី​យ៉ា​ន់​ម៉ា​ អា​ហ្វ​ហ្គា​នី​ស្ថាន​ ថៃ​ តួ​ក​មេ​នី​ស្ថាន​ កូរ៉េ​ខាងជើង​ ស៊ី​រី​ គៀក​ហ្ស៊ី​ស​ស្ថាន​ ម៉ា​ឡេ​ស៊ី​ ហុងកុង​ សឹ​ង្ហ​បុរី​ ឥណ្ឌូ​នេ​ស៊ី​ ឡាវ​ ហ្គា​ម​ និង​បង់​ក្លា​ដែ​ស​៕

1426424715-t

Loading...

Leave a Reply

Your email address will not be published. Required fields are marked *