កម្ពុជា​បាន​ទទួលផល​ចំណេញ​ប្រមាណ​ជាង​៦០​ភាគរយ​ លើ​ការ​នាំ​ចេញ​តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​

​ភ្នំពេញ​៖​ មន្ត្រី​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ កម្ពុជា​ទទួលផល​ចំណេញ​ពី​ ការ​នាំ​ចេញ​ទំនិញ​ និង​ផលិតផល​តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ប្រមាណ​ ជាង​៦០​ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​នៃ​ការ​នាំ​ចេញ​ទំនិញ​សរុប​ ជិត​៨.០០០​លាន​ដុល្លារ​ ដើម្បី​បង្កើន​ប្រាក់​នាំ​ចេញ​ទំនិញ​ប្រចាំឆ្នាំ​នោះ​។​

​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃ​ទី​០២​ខែមករា​ឆ្នាំ​២០១៥​ ឯក​ ឧត្តម​ កែន​ រ​ដ្ឋា​ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា​ ការ​ អនុវត្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ បាន​ធ្វើ​ឱ្យ​ទំនិញ​កម្ពុជា​មាន​កំណើន​ខាង​បរិ​ មា​ណ​នាំ​ចេញ​ និង​ទទួល​បាន​កម្រៃ​ចំណេញ​ពី​ការ​រួច​ពន្ធ​អាជីវកម្ម​ក្នុង​ ១​ឆ្នាំៗ​រហូត​ទៅ​ដល់​៥.០០០​លាន​ដុល្លារ​ ។​ ឯកឧត្តម​បាន​បញ្ជាក់​ថា​ ប្រព័ន្ធ​អនុគ្រោះ​ (GSP)​ បាន​អនុវត្តន៍​ភាគច្រើន​ទៅ​លើ​ទំនិញ​ជា​ផលិត​ ផល​វិស័យ​វាយនភ័ណ្ឌ​ កាត់ដេរ​ សម្លៀក​បំពាក់​ និង​ស្បែកជើង​ទៅ​កាន់​ សហរដ្ឋអាមេរិក​ និង​សហគមន៍​អឺរ៉ុប​។​

​ឯកឧត្តម​ឱ្យ​ដឹង​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ក្រសួងពាណិជ្ជកម្ម​កំពុង​តែ​ ខិតខំ​ជំរុញ​ផលិតផល​កសិកម្ម​ និង​ការ​បង្កើត​ម៉ាក​ផលិតផល​មួយ​ចំនួន​ ដែល​មានការ​ទទួលស្គាល់​ សម្រាប់​ធ្វើការ​នាំ​ចេញ​បន្ថែម​ទៀត​ ហើយ​ក្រ​ សួង​មិន​ទាន់​កំណត់​អំពី​មុខទំនិញ​ណាមួយ​ ឱ្យ​បាន​ពិតប្រាកដ​នោះ​ទេ​ ដោយ​កំពុង​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន​ ។​ ខណៈ​ ដែល​កម្ពុជា​នឹង​ចូល​ទៅ​ក្នុង​សមាហរណកម្ម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ក្នុង​ឆ្នាំ​២០១៥​នេះ​ក៏​ដោយ​ ប៉ុន្ដែ​ប្រព័ន្ធ​អនុគ្រោះ​នឹង​មិន​មានការ​លុប​បំ​ បាត់​នោះ​ទេ​ ពោល​គឺ​នៅ​មានដំណើរ​ការ​ជា​ធម្មតា​ និង​មិន​មានការ​កំ​ ណ​ត់​ ដោយ​អាស្រ័យ​ទៅ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (EBA)​ ដែល​សហ​ គម​ន៍​អឺរ៉ុប​មិន​មាន​គោលការណ៍​ក្នុង​ការ​បញ្ឈប់​មក​ឱ្យ​កម្ពុជា​នោះ​ ។​

​កន្លង​មកនេះ​ ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​ទៅ​លើ​ផលិតផល​ កសិកម្ម​ដូច​ជា​អង្ករ​ ម្រេច​ ស្ករត្នោត​ និង​ផលិតផល​កសិកម្ម​ជា​ច្រើន​ទៀត​ សម្រាប់​នាំ​ចេញ​ទៅ​កាន់តែ​ផ្សារ​ប្រទេស​ចិន​ ទីផ្សារ​ប្រទេស​នៅ​ក្នុង​តំបន់​ អាស៊ាន​ ដែល​ត្រូវការ​ផលិតផល​ចេញពី​កម្ពុជា​។​

​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​ចាត់​ទុក​ថា​ ដើម្បី​ទទួល​បាន​ទំហំ​ប្រ​ ព័ន្ធ​អនុគ្រោះ​រួច​ពន្ធ​ច្រើន​បន្ដ​ទៀត​ កម្ពុជា​ត្រូវ​បង្កើន​ការ​នាំ​ចេញ​ឱ្យ​បាន​ ច្រើន​ តាម​មធ្យោបាយ​ពង្រឹង​វិធាន​ការពារ​ប្រភព​ដើម​ទំនិញ​ ដើម្បី​ធានា​ ថា​ ផលិតផល​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ដែល​ទទួល​បាន​ប្រ​ ព័ន្ធ​អនុគ្រោះ​ គឺជា​ផលិតផល​ដែល​បាន​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពិតប្រាកដ​ ពិសេស​ពង្រឹង​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំ​ និ​ញ​បន្ថែម​ទៀត​។​

​លោក​ ច័ន្ទ​ សុផល​ ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា​បាន​កត់​ សម្គាល់ថា​ ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ពី​បណ្តា​ប្រ​ ទេស​ទីផ្សារ​ពាណិជ្ជកម្ម​នេះ​ នឹង​មិន​អាច​មាន​និរន្ដរភាព​ជា​រៀង​រហូត​បាន​ នោះ​ទេ​ ដូច្នេះ​កម្ពុជា​ត្រូវ​ពង្រឹង​ថ្លៃដើម​ផលិត​នៅ​ក្នុងស្រុក​ឱ្យ​មាន​តម្លៃ​ ទាប​ និង​ត្រៀមខ្លួន​ក្នុង​ការ​ប្រកួត​ឱ្យ​មាន​លក្ខណៈ​ពេញលេញ​នៅ​លើ​ ទីផ្សារ​អន្ដរជាតិ​នា​ថ្ងៃ​ខាង​មុខ​ ។​ លោក​បាន​បន្ដ​ថា​ តម្លៃ​អគ្គិសនី​ ដែល​ មាន​កម្រិត​ខ្ពស់​គឺជា​បញ្ហា​ប្រឈម​មួយ​យ៉ាង​សំខាន់​ សម្រាប់​ប្រកួត​ប្រ​ ជែង​លើ​ផ្នែក​ឧស្សាហកម្ម​ ពិសេស​សមត្ថភាព​កែ​ច្នៃ​ផលិតផល​កសិកម្ម​ ដែល​កម្ពុជា​នៅ​ខ្សោយ​។​

​យោង​តាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ថា​ ក្នុង​ឆ្នាំ​ ២០១៤​ កម្ពុជា​បាន​នាំ​ ចេញ​ទំនិញ​គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ​៧,៧​ ពាន់​លាន​ដុល្លារ​ ក្នុង​នោះ​ការ​នាំ​ចេញ​ទំនិញ​ក្រោម​ប្រព័ន្ធ​ អនុគ្រោះ​ពន្ធ​ និង​ EBA​ បាន​រួមចំណែក​៦២​ភាគរយ​ស្មើនឹង​៤,៨​ពាន់​លាន​ដុល្លារ​នៃ​ តម្លៃ​ទឹកប្រាក់​សរុប​ ហើយ​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​ អា​មេ​រិ​ក​មាន​ទឹកប្រាក់​១,៧​ពាន់​លាន​ដុល្លារ​ សហគមន៍​អឺរ៉ុប​២,៣​ពាន់​ លាន​ដុល្លារ​ ប្រទេស​កា​ណា​ដា​៥៩៤​លាន​ដុល្លារ​ និង​ប្រទេស​ផ្សេង​ទៀត​ មាន​ចំនួន​១៥៣​លាន​ដុល្លារ​ ។​ ចំណែក​ទំនិញ​នាំ​ចូល​មក​កម្ពុជា​វិញ​មាន​ ទឹកប្រាក់​សរុប​ប្រមាណ​១០,៤៣​ពាន់​លាន​ដុល្លារ​ ដែល​ភាគច្រើន​លើ​ ផលិតផល​គ្រឿងសំណង់​ គ្រឿងអគ្គិសនី​ អេ​ឡិច​ត្រូ​និក​ និង​ឧបករណ៍​ បច្ចេកវិទ្យា​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *