កម្ពុជា​-​និង​ឡាវ នឹងធ្វើ​កិច្ចសហប្រតិបត្តិការ​ គ្រប់គ្រង​ជលផល​ឆ្លងដែន រវាង​ទន្លេ​ពីរ គឺ​ទន្លេមេគង្គ និង​ទន្លេសេកុង

រាជធានី​ភ្នំពេញ​៖ ក្នុង​សិក្ខាសាលា​ស្តីអំពី​ការផ្សព្វផ្សាយ ការចាប់ផ្តើម​អនុវត្ត គម្រោង​ធនធានទឹក​ចម្រុះ នៃ​ការគ្រប់គ្រង​ជលផល​ឆ្លងដែន សម្រាប់​ទន្លេមេគង្គ និង​ទន្លេសេកុង រវាង​កម្ពុជា និង​ឡាវ នា​ព្រឹក​ថ្ងៃទី​០២ មករា នេះ ឯកឧត្តម ណៅ ធួ​ក ប្រធាន​រដ្ឋបាល​ជលផល បាន​និយាយថា ប្រទេស​ទាំងពីរ កម្ពុជា​-​ឡាវ និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​គ្រប់គ្រង​ជលផល​ឆ្លងដែន រវាង​ទន្លេ​ទាំងពីរ គឺ​ទន្លេមេគង្គ និង​ទន្លេសេកុង ក្នុង​គោលដៅ និង​គោលបំណង​យ៉ាងសំខាន់​រួមគ្នា ដើម្បី​អភិវឌ្ឍន៍ គ្រប់គ្រង និង​អភិបាលកិច្ច​បានល្អ លើ​ធនធាន​មច្ឆា​។

​ឯកឧត្តម ណៅ ធួ​ក បាន​មានប្រសាសន៍ថា គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ ពី​ការចាប់ផ្តើម​អនុវត្ត​គម្រោង​ក្នុង​កម្រិត​ជាតិ ដើម្បី​ឲ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ បាន​ជ្រាប​អំពី​គម្រោង និង​បែបបទ​នៃ​ដំណើរការ​អនុវត្ត ឲ្យ​មាន​ប្រសិទ្ធភាព និង​សម្រេចបាន​ផលប្រយោជន៍ តាម​ការគ្រោងទុក​។​ ​

ឯកឧត្តម ណៅ ធួ​ក បាន​ថ្លែង​បន្តទៀតថា រដ្ឋបាល​ជលផល ដែលជា​ស្ថាប័ន​អនុវត្ត ក៏​នឹង​មានឱកាស ដើម្បី​ផ្លាស់ប្តូរ​ព័ត៌មាន និង​ទស្សនៈ​គ្នា និង​រៀនសូត្រ​អំពី​របៀប​គ្រប់គ្រង និង​អភិរក្ស​មច្ឆជាតិ ជាមួយ​ប្រទេស​ឡាវ ព្រមទាំង​ស្វែងយល់ និង​រក​ដំណោះស្រាយ​បញ្ហា​មួយ​ដែលមាន​ស្រាប់ ជាមួយ​វិធានការ​ការពារ ទាក់ទង​នឹង​ការគ្រប់គ្រង អាង​ទន្លេ ដូចជា សម្រាប់​វិស័យ​ជលផល គុណភាព​ទឹក បរិស្ថាន បម្រែបម្រួល​អាកាសធាតុ​ជាដើម ដែលជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​និង​ស្មុ​គ្រ​ស្មាញ ដែល​ត្រូវការ​ពិនិត្យ ពិចារណា​រួមគ្នា​នៅក្នុង​អាង​ទន្លេមេគង្គ​៕

ចុចអានអត្ថបទ៖ ការ​ប្រកាស​បង់ពន្ធ​លើ​ម​ធ្យោ​បាយ​ដឹក​ជញ្ជូន​ និង​យានជំនិះ​ គ្រប់​ប្រភេទ​ សម្រាប់​ឆ្នាំ​២០១៤​ ត្រូវ​បិទ​បញ្ចប់​ជា​ស្ថាពរ​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *