កម្ពុជា- ចិនប្រារខួប៦០ឆ្នាំនៃទំនាក់ទណងការទូត ប្រទេសទាំង២

ប្រតិភូបេសកជននិងប្រតិបត្តិករទេសចរណ៍ចិនរាប់ពាន់នាក់ បានមកចូលរួមអបអរសាទរខួបលើកទី៦០ នៃទំនាក់ទំនងកាទូតកម្ពុជា-ចិន នៅសៀមរាបជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍កម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងទេសចរណ៍ចិន នៅសៀមរាបកាលពីរាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ ។ ពិធីជប់លៀងស្វាគមន៍នេះ ធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង តំណាងសម្តេចអគ្គមហាសេនាបតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកចាង ជីឡុង អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញទេសចរណ៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវប្បធម៌ និងទេសចរណ៍ចិន។

លោក រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តនេះ គឺជាជំហានមួយដ៏មានសារសំខាន់ ដែលមិនត្រឹមតែរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស និងប្រទេស និងរវាងប្រជាជនជាមួយប្រជាជនទាំងពីរឱ្យកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាននាទីដ៏សំខាន់ក្នុងការនាំសារសន្តិភាព មិត្តភាព ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ ។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ឆ្នាំ២០១៧កន្លងមក កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៥.៦លាននាក់ កើនឡើង ១១.៨% ក្នុងនោះមានភ្ញៀវទេសចរចិនចំនួន ១,២១០,៧៨២នាក់ កើនឡើង ៤៥.៩% ឈរក្នុងលំដាប់ថ្នាក់លេខ១ នៃទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ និងបាននាំមកនូវប្រាក់ចំណូលប្រមាណ ៣,៦៣៨លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ រួមចំណែក ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP)។ សម្រាប់រយៈពេល៤ខែដើមឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន ៦៤៧,៣៥២នាក់ កើនឡើង ៧៩.៤% នឹងបន្តឈរក្នុងលំដាប់ថ្នាក់លេខ១ នៃទីផ្សារទេសចរណ៍សំខាន់ៗទាំង១០របស់កម្ពុជា ។

លោក បានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងនិន្នាការកើនឡើងនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍សហការជាមួយស្ថាប័នពាក់ព័ន្ធ ដាក់ចេញនូវយុទ្ធសាស្រ្តទីផ្សារចិន និងសៀវភៅសស្តីពី «China Ready» សម្រាប់ទេសចរណ៍កម្ពុជា ដែលស្របនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍អាស៊ាន ២០១៦-២០២៥ ក៏ដូចជាផែនការយុទ្ធសាស្រ្តទីផ្សារទេសចរណ៍របស់អាស៊ាន សំដៅត្រៀមទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅដល់ទេសចរចិនឱ្យបានយ៉ាងតិច ២លាននាក់។

នៅឆ្នាំ២០២០ ជាមួយនឹងការប្តេជ្ញាចិត្តបន្តអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ស្អាត និងបៃតង ប្រកបដោយភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ជាពិសេសការរស់នៅប្រកបដោយភាពញញឹមរួសរាយរាក់ទាក់ពីធម្មជាតិរបស់ប្រជាជនខ្មែរ ស្របនឹងការប្រសិទ្ធនាម «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ» ៕

Loading...