កម្ពុ​ជាមាន​ស្ថាប័ន​ឧ​ត្ត​ម​សិក្សា​ សរុប​ចំនួន​១០៥​ស្ថាប័ន​

ខេត្តស្វាយរៀង ៖ នៅ​ទូទាំងប្រទេស​ម្ពុ​ជាមាន​ស្ថាប័ន​ឧ​ត្ត​មសិ​ក្សា​ទាំងអស់​ចំនួន ១០៥ ស្ថាប័ន ។ នេះ​បើតាម​ប្រសាសន៍​របស់​ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា។​

​ឯកឧត្តម​បាន​មានប្រសាសន៍ថា វិស័យ​អប់រំ​កម្ពុជា មានការ​រីកចំរើន​គួរ​ជាទី​មោទនៈ ជាពិសេស​ផ្នែក​ឧ​ត្ត​មសិ​ក្សា។​

​ឯកឧត្តម​បាន​មានប្រសាសន៍​បញ្ជាក់ថា «​ជាក់ស្តែង​ក្នុងពេល​បច្ចុប្បន្ននេះ យើង​មាន​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សរុប​ចំនួន​១០៥ ដែល​ក្នុងនោះ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ មាន​ចំនួន​៣៩ និង​ឯកជន​ចំនួន​៦៦ និង​មាន​និស្សិត​ចាប់ពី​ថ្នាក់​បរិញ្ញាបត្ររង ដល់​បណ្ឌិត មាន​ចំនួន​ជាង ២២២.០០០​នាក់ ក្នុងនោះ​និស្សិត​នារី មាន​ជាង​៨៣.៧០០​នាក់​»។​

​នេះ​គឺជា​តួលេខ​ដែល​ប្រកាស​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី នៅក្នុង​ពេលដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​នៅក្នុង​ពិធី ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា នៅ​ខេត្តស្វាយរៀង៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *