កម្មករកម្មការិនី​​ ដុត​សំបក​កង់ឡាន​ នៅមុខ​រោងចក្រ​ខេបបូខូថប

​ភ្នំពេញ៖ កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ យីហោ ​ខេ​ម​បូ​ខូ​ថប​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ បាន​បន្ត​ធ្វើការ​តវ៉ាដុត​សំបក​កង់ឡាន​នៅមុខ​រោងចក្រ​ទៀត ​ស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការ​បន្ត​ធ្វើការ​តវ៉ារបស់ក្រុមកម្មករខាងលើ​នេះ បាន​ក្លាយជា​ការ​ប្រើ​ហិង្សា ដោយ​ក្រុម​កម្មករ​នាំ​គ្នា​រុញ​ទម្លាយ​ទ្វារ​រោងចក្រ បណ្តាល​ឱ្យ​ដួល​រលំ​អស់​២​ផ្ទាំង​និង​ដុត​សម្បក​កង់​រថយន្ត​និង​សម្បក​កង់​ម៉ូតូ​ចាស់​ៗ ហុយផ្សែង​ទ្រលោម​ស្ទើរ​ងងឹត​មាត់​នៅ​មាត់​ច្រកចូល​រោងចក្រ​បង្ក​ភាព​អាប់អួ​ទាំង​ព្រឹក ប៉ុន្តែ​មិន​បាន​បណ្តាល​ឱ្យ​មាន​នរណា​ម្នាក់​រង​របួស​ក្នុង​បាតុភាព​នេះ​ទ្បើ​យ។

តំណាងក្រុមកម្មករ បានឱ្យដឹងនាព្រឹកនេះថា កម្មករ​-​កម្មការិនី​រោងចក្រ​ខាងលើ បាន​ធ្វើការ​តវ៉ា​ជិត​១​ស​ប្តា​ហ៍​មក​ហើយ បន្ទាប់ពីការ​ធ្វើ​បាតុកម្ម​បិទផ្លូវ​ជាតិ​លេខ​៤​កាលពី​ថ្ងៃ​ទី​២២​ ខែ​ធ្នូ​ ទាមទារ​ឱ្យ​ថៅកែ​ទទួលយក​តំណាង​សហព័ន្ធ​សហជីព​ចលនា​កម្មករ​ខ្មែរ​ដឹកនាំ​ដោយ​លោក ប៉ាវ ស៊ី​ណា ចំនួន​៥​នាក់​ដែល​ត្រូវ​ថៅកែ​បណ្តេញចេញ បាន​ចូល​ធ្វើការ​ងារ​វិញ។ កន្លង​មក​ក្រុម​កម្មករ​រោងចក្រ​ខាងលើ មាន​គ្នា​ប្រមាណ​៣០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​មាន​ទាំង​ការ​ដុត​សម្បក​កង់​រថយន្ត កង់​ម៉ូតូ​ចាស់​ៗ រួម​ទាំង​ការ​បិទផ្លូវ​ជាតិ​លេខ​៤​ផង ដើម្បី​ព​ន្លឿ​ន​ការ​ដោះស្រាយ ហើយ​ការ​ដោះស្រាយ​មាន​ជា​បន្តបន្ទាប់ ប៉ុន្តែ​មិន​ត្រូវ​គ្នា ទើប​ចេះ​តែ​អូស​បន្លាយ​រហូត​មក​ដល់​ពេល​នេះ​សភាពការណ៍​ក៏​កាន់តែ​អាក្រក់​ទៅ​ៗ ។

ប្រភព​ដដែល​បន្ត​ថា ដោយ​ទ្បែ​ក​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ បាន​ឈាន​ដល់​ការ​ប្រើ​ហិង្សា​រុញ​រលំ​ទ្វារ​រោងចក្រ ព្រោះ​កំហឹង​កាន់តែ​ពុះកញ្ជ្រោល ក្រោយ​ពី​គ្មាន​ដំណោះស្រាយ ហើយ​ការ​ប្រឈម​មុខ​គ្នា​ក៏​បាន​បន្ត​អូស​បន្លាយ។ រោងចក្រ​នេះ​មាន​កម្មករ​សរុប​ចំនួន​ជាង​២​ពាន់​នាក់ ហើយ​មាន​អ្នក​តវ៉ា​ប្រមាណ​៣០០​នាក់ និង​អ្នក​ចូល​ធ្វើការ​វិញ​ជាង​១​ពាន់​នាក់។ ខណៈនោះ អ្នកធ្វើការ​តវ៉ា​បាន​រារាំង​មិន​ឱ្យ​ក្រុម​អ្នក​ចូល​ទៅ​ធ្វើការ ដើម្បី​ឱ្យ​ចូលរួម​តវ៉ា​ជាមួយ​ពួក​ខ្លួន ប៉ុន្តែ​រារាំង​មិន​ឈ្នះ​ក៏​មានការ​ប៉ះទង្គិច​ពាក្យ​សម្តី​ខ្លះ​ៗ ទើប​ឈាន​ដល់​ការ​ប្រើ​ហិង្សា​នេះ​ទ្បើ​ង​តែ​ម្តង។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ក្នុង​រោងចក្រ​នោះ មាន​សហជីព​ដែល​កំពុង​ប្រកួត​ប្រជែង​ដណ្តើម​ប្រជាប្រិយភាព និង ​ផលប្រយោជន៍​គ្នា ដោយ​សហជីព​មួយ​ឈ្មោះ សហជីព​អភិវឌ្ឍន៍​ការងារ​កម្មករ​កម្ពុជា ដឹកនាំ​ដោយ​លោក ថុ​ល ណ​ន មានការ​គាំទ្រ​ពី​សំណាក់​កម្មករ និង​ពី​ថៅកែ​រោងចក្រ​ផង។

ចំណែកឯ​សហជីព​មួយទៀត​ឈ្មោះ សហព័ន្ធ​សហជីព​ចលនា​កម្មករ​ខ្មែរ​ដឹកនាំ​ដោយ​លោក ប៉ាវ ស៊ី​ណា មាន​តែ​ការ​គាំទ្រ​ពី​សំណាក់​កម្មករ មិន​មានការ​គាំទ្រ​ពី​ថៅកែ​ទ្បើ​យ​។ មិនតែប៉ុណ្ណោះ តំណាង​សហជីព​លោក ប៉ាវ ស៊ី​ណា ចំនួន​៥​នាក់ ក៏​ត្រូវ​បាន​ថៅកែ​បណ្តេញ​ចេញពី​ការងារ ព្រមទាំង​រារាំង​មិន​ឱ្យ​កម្មករ​ចូល​ជា​សមាជិក​សហជីព​នេះ​ថែម​ទៀត​ផងនោះ។ ដូច្នេះ​ហើយ​ទើប​ផ្ទុះ​ការ​តវ៉ា​នេះ​ឡើង រហូត​មក​ដល់​ពេល​នេះ។

ការ​ធ្វើ​កូដកម្ម​នេះ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​ជាមួយ​មន្ត្រី​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​នានា ជា​ច្រើន​ទៀត​ក្ដី ក៏​មិន​ត្រូវរ៉ូវ​គ្នា​ឡើយ​ពោលគឺ​កម្មករ​នៅតែ​នាំគ្នា​ធ្វើ​កូដកម្ម​ជា​ដដែល ហើយ​ខាង​ថៅកែ​ ក៏​មិនទាន់​បន្ទន់​ឥរិយាបថ​ជាមួយ​កម្មករ​ដែរ។ នៅ​ព្រឹក​កើតហេតុ​នេះ ក្រុមកម្មករ​បាន​បន្តដុត​សំបក​កង់ឡាន​នៅមុខ​រោងចក្រ​សារជាថ្មីម្តងទៀត៕

Cambo worker 1 Cambo worker 2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *