កម្មករក្រុមហ៊ុនស៊ិនទ្រី៣០០នាក់ បន្តធ្វើកូដកម្ម ទាមទារលក្ខណការងារ ៥ចំណុចទៀត 

(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅថ្ងៃ ព្រហស្បតិ៍ ទី ០៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង​ ០៨និង០៥ នាទី ស្ថិតនៅភូមិម័ល សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណុចក្រុមហ៊ុន ស៊ិនទ្រី​ ខេមបូឌា​ ​មានកម្មករ​ធ្វើ​កូដកម្មចំនួនសរុប​ប្រហែល​ ៣០០នាក់ ក្នុងចំណោម ២១៥០នាក់អត់ចេញរថយន្ត ។

សកម្មភាពនេះ ដឹកនាំដោយសហជីព កម្មករនិយោជិកវិស័យទេសចរណ៍នៃក្រុមហ៊ុនស៊ិនទ្រី លោក​ កៅ​ សាវ៉ាត ប្រធាន​សហជីព។

ប្រភពបានបញ្ជាក់ថា គោលបំណង របស់ក្រុមសហជីពនេះ គឺ ទី១.ទាមទារ​ប្រាក់បំណាច់អតីតភាព។ ទី២.ទាមទារ​សំណងជម្ងឺចិត្ត។ ទី៣.ទាមទារ​ប្រាក់ជួសឲ្យការជូនដំណឹង(ប្រាក់ដែល ក្រុមហ៊ុនមិនបានជូនដំណឹងជាមុន)។ ទី៤.ទាមទារ​ប្រាក់ខែចុងក្រោយ និងទី៥.ការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់។ គិតត្រឹមម៉ោងនេះ ពួកគេកំពង់រងចាំដោះស្រាយបន្តទៀត ៕

 

Loading...