កម្មករក្រុមហ៊ុន China Road ក្រឡាប់រ៉ឺម៉កម៉ូតូកង់បី ស្លាប់ម្នាក់ និងរបួស៩នាក់

ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់ មនុស្សម្នាក់បានស្លាប់ ពេលដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក សែនមនោរម្យ និង ៩នាក់ទៀត បានរងរបួសធ្ងន់ស្រាល ដោយសារក្រឡាប់ រ៉ឺម៉កកង់បី កាលពីវេលាម៉ោង ៥និង៤០ នាទីល្ងាច ថ្ងៃទី១០ខែសីហា ឆ្នាំ២០១៥ នៅចំណុចភ្នំកាច់ចង្កេះ តាមបណ្តោយផ្លូវជាតិលេខ៧៦ ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ សុទ្ធសឹងជាកម្មករ ធ្វើការងារអោយ ក្រុមហ៊ុន China Road ដែលកំពុងស្ថាបនា ផ្លូវជាតិលេខ៧៦ បន្តពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទៅកាន់ព្រំប្រទល់ ស្រុកលំផាត់ ខេត្តរតនគីរី។ តាមការពិនិត្យសមត្ថកិច្ច បានឲ្យដឹងថា រ៉ឺម៉កកង់បីបានក្រឡាប់ ដោយខ្លួនឯង ហើយបច្ចុប្បន្ន ជនរងគ្រោះ ចំនួន ៣នាក់ ដែលរងរបួសធ្ងន់ ត្រូវបាន បញ្ជូនទៅសង្គ្រោះ នៅរាជធានីភ្នំពេញ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *