កម្មករជិត៦០នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននៅក្រុងបាវិត នៅព្រលប់ថ្ងៃច័ន្ទនេះ ត្រូវបានដោះលែងវិញ

ខេត្តស្វាយរៀង៖ កម្មករជិត៦០នាក់ នៅព្រលប់ថ្ងៃច័ន្ទនេះ ត្រូវបានសមត្ថកិច្ចអប់រំឱ្យត្រលប់ទៅផ្ទះវិញ បន្ទាប់ពីពួកគេត្រូវឃាត់ខ្លួនរយះពេលជាច្រើនមោ៉ង នៅក្រុងបាវិត គ្រាដែលសមត្ថកិច្ចនិងកម្មកររាប់ពាន់នាក់បានប៉ះទង្គិចគ្នា ។
មន្រ្តីនគរបាលខេត្តស្វាយរៀងបានប្រាប់ថា កម្មករកម្មការិនី ចំនួន ៥៨ នាក់ ស្រី ៣៦ នាក់ មកពីតំបន់សេដ្ឋកិច្ចពិសេសតាយសេង ដែលសមត្ថកិច្ច ចាប់មកធ្វើការអប់រំ កាលពីរសៀលថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៥ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បន្ទាប់ពីបានបង្ករការអុកឡុក នៅតំបន់មេនហាត ធេនដោយមានកាន់ដំបង និងដុំថ្ម គប់ទៅលើរោងចក្រ បង្ករអោយខូចខាតបង្អួចកញ្ចក់មួយចំនួន តែត្រូវសមត្ថកិច្ចទប់ស្កាត់ទាន់ពេលវេលានោះ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងកិច្ចសន្យារួចអស់ហើយ ហើយក៍បានអនុញាតិអោយវិលទៅមូលដ្ឋានវិញផងដែរ នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃដដែលនេះ។
លោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ត្រូវបានគេនិយាយថា បានយកចិត្តទុកដាក់ ដោយទិញបាយ នំប៉ុ័ង ទឹក សុទ្ធ ផ្តល់ជូនដល់កម្មករកម្មការិនី ទាំងអស់នោះ និងបានធ្វើការអប់រំ ណែនាំកុំអោយបង្ករការអុកឡុក បន្តទៀត ព្រមទាំងសំណូមពរអោយចូលធ្វើការងារធម្មតាវិញ ហើយពួកគេក៏បានសន្យាឈប់ដើរបង្ករ ប្រើអំពើហឹង្សាទៀតដែរ។
បើតាមលោក ប៉ាវ ស៊ីណា បាននិយាយថា ស្ថានភាពបាតុកម្ម នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាធេន បានស្ងប់ស្ងាត់ហើយ ប៉ុន្តែព្រឹកមុិញនេះ បាតុកម្មនៅតំបន់សេដ្ឋកិច្ចពិសេសសេងតាយ បានផ្តើមកក្រើកឡើង ដោយកម្មករជាង៩ពាន់នាក់ នៅ៣រោងចក្រ កំពុងតវា៉រហូតឡើងកំដៅ។
សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នេះ បាតុកម្មនៅតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង បានចាប់ផ្តើមឡើងកំដៅវិញម្តង ដោយមានកម្មកររាប់ពាន់នាក់បាននាំគ្នាជួបជុំតវ៉ា នៅខាងមុខរោងចក្រ ដើម្បីទាមទារដំឡើង ប្រាក់ឈ្នួលបន្ថែម ហើយសមត្ថកិច្ចបានសម្រេចប្រើប្រាស់ រថយន្តបាញ់ទឹក ដើម្បីបង្រ្កាបក្រុមកម្មករ នេះបើតាមលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ។
ហើយការតវា៉នេះបានកើតឡើងម្តងរួចទៅហើយកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ដោយកម្មកររាប់ម៉ឺននាក់នៅក្រុងបាវិត បាននាំគ្នាធ្វើកូដកម្ម ទាមទារដំឡើងប្រាក់ខែបន្ថែម លើសពីប្រាក់ឈ្នួលអប្បបរមា១៤០ដុល្លារ ដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០១៦។ ក្រោយមានបាតុកម្មនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៤នាក់ ដែលជាមុខសញ្ញាគប់រោងចក្រ ស្របពេលដែលមានការអំពាវនាវពី សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ឱ្យចាត់វិធានការទៅលើកូដកម្មនេះ៕

21-12-201565741

65744

Loading...

Leave a Reply

Your email address will not be published. Required fields are marked *