កម្មករធ្វើការងារផលិតស្បែកជើងក្នុងរោងចក្រ នៅស្រុកសំពៅលូនជិត៣០០នាក់ ធ្វើបាតុកម្មតវ៉ាង១១ថ្ងៃ មិនទាន់រកដំណោះស្រាយនៅឡើយនោះទេ ទាមទារតវ៉ាគោរពលក្ខខណ្ឌការងារ និងចោទប្រកាន់ថៅកែរោចក្រជនជាតិថៃ កិបកេងប្រាក់ ឧបត្ថម្ភដល់កម្មករ

ខេត្តបាត់ដំបង៖ កម្មកររោងចក្រធ្វើការងារផលិតស្បែកជើងក្នុងរោងចក្រមួយមានឈ្មោះ អ៊ែរ៉ូ សហ្វ សាំមីត ហ្វូតវែរ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង ជិត៣០០នាក់ នាំគ្នាធ្វើបាតុកម្មមិនចូលធ្វើការងារអូសបន្លាយពេលវេលាមានរយៈពេល១១ថ្ងៃមកហើយមិនទាន់រកដំណោះស្រាយនៅឡើយនោះទេ ។

ការធ្វើបាតុមកម្មត្រូវគេមើលឃើញថាដើម្បីទាមទារតវ៉ាភាគីថៅកែរោងចក្រឱ្យគោរពលក្ខខណ្ឌការងារក្រោយរងការចោទប្រកាន់ពីកម្មករថាថៅកែរោងចក្របានគាបសង្កត់សិទ្ធិការងារយ៉ាងធ្ងន់ធ្ងរនោះ ។

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ គេសង្កេតឃើញកម្មករបន្តនាំគ្នាចេញមកធ្វើបាតុកម្មតវ៉ាបន្ថែមទៀត ហើយគ្រោងធ្វើដំណើរទៅតវ៉ា នៅខាងមុខសាលាខេត្តបាត់ដំបងដើម្បីសុំឱ្យអាជ្ញាធរខេត្តជួយអន្តរាគមន៍ដោះស្រាយជូនដល់ក្រុមកម្មករ។

ការតវ៉ាធ្វើបាតុកម្មរបស់ក្រុមកម្មករផលិតស្បែកជើងនៅស្រុកសំពៅលូន មានរយៈពេល១១ថ្ងៃ ត្រូវបានកម្មករ និងអាជ្ញាធរស្រុកសំពៅលូនប្រាប់ឱ្យដឹងថា គេមិនឃើញថៅកែរោងចក្រដែលជាជនជាតិថៃ និងតំណាងណាមួយចេញមុខមកដោះស្រាយនោះឡើយ ទោះបីអាជ្ញាធរស្រុក និងមន្ទីរការងារបានចុះទៅសម្របសម្រួលរកវិធីសាស្រ្តដោះស្រាយយ៉ាងណាក៏ដោយក៏មិនអាចស្រុះស្រួលគ្នាបាននោះឡើយ។

ការធ្វើបាតុកម្មទាមទារតវ៉ានោះដែរ ក្រុមកម្មករទាំងនោះក៏បានចោទប្រកាន់ថែកែរោងចក្រថាបានកិបកេងមិនបើកប្រាក់ឧបត្ថម្ភរបស់សម្តេច តេជោ សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុង១ខែ៧ដូល្លាជូនដល់កម្មករ ចោទប្រកាន់កិបកេងប្រាក់ធ្វើដំណើរប្រាក់ កិបកេងប្រាក់សុខភាពប្រាក់ថ្ងៃបុណ្យផងដែរ។

កម្មករក៏ស្នើសុំឱ្យកម្មករដែលធ្វើការងាបានរយៈពេល៥ខែបញ្ចូលឱ្យពេញសិទ្ធិ និងស្នើសុំប្រាក់ឧបត្ថម្ភដូចកម្មករចាស់ គ្រាដែលកម្មករចូលថ្មីរោងចក្រតម្រូវឱ្យធ្វើការងាររហូតដល់១ឆ្នាំទើបបញ្ចូលឱ្យពេញសិទ្ធិ។ ក្រុមកម្មករក៏បានធ្វើការសំណូមពរឱ្យសម្តេចតេជោសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មេត្តាជួយដោះស្រាយបញ្ហាទុក្ខកង្វល់របស់ពួកគាត់នោះផង។

ជុំវិញបញ្ហានៃការតវ៉ា លោក ជា សម្បត្តិ អភិបាលស្រុកសំពៅលូនប្រាប់ឱ្យដឹងថា ការធ្វើបាតុកម្មទាមទារតវ៉ារបស់កម្មករខាងអាជ្ញាធរស្រុក និងមន្ទីរការងារខេត្តបានធ្វើការប្រជុំសម្របសម្រួលរវាងកម្មករនិងថៅកែរោងចក្រនោះដែរ ក៏បុន្តែមិនអាចរកដំណោះស្រាយបាន នោះទេ រងចាំទុកឱ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលនៃក្រសួងការងារចុះមកដោះស្រាយ។ ពាក់ព័ន្ធបញ្ហាខាងលើ អ្នកយកព័ត៌មានយើងបានព្យាយាមសុំការបំភ្លឺពីសំណាក់ភាគីរោងចក្រប៉ុន្តែមិនអាចរកការបំភ្លឺបាននោះឡើយ។

សូមរំលឹកថា រោងចក្រផលិតស្បែកជើងឈ្មោះ អ៊ែរ៉ូ សហ្វ សាំមីត ហ្វូតវែរ នៅស្រុកសំពៅលូន កន្លងមកធ្លាប់រងការចោទប្រកាន់ពីកម្មករបានបង្ខំឱ្យធ្វើការងារច្រើនម៉ោង ហើយកម្មករមួយចំនួនមិនអាចទ្រាំទ្រធ្វើការងារនោះបានក៏ឈានដល់ដួលសន្លប់ជាញឹកញាប់នោះផងដែរ ៕ ពាយព្យ

IMG_5231

IMG_5229

IMG_5228

IMG_5227

IMG_5226

Loading...

Leave a Reply

Your email address will not be published. Required fields are marked *