កម្មករផ្នែកជាងភ្លើងម្នាក់រោងចក្រហ្វុងយានឆក់ខ្សែភ្លើងស្លាប់ហាក់ដូចជាមានភាពមិនប្រក្រតី ប៉ុន្តែខាង​រោងចក្រ​និងសមត្ថកិច្ចព្យាយាម​លាក់បាំងអ្នកសារពត៌មាន

ភ្នំពេញ ៖ យុវជនម្នាក់ជាជាងភ្លើងដែលធ្វើការនៅក្នុងរោងចក្រកាត់ដេរ ហ្វុងយាន ដែលមានទីតាំងនៅ​ក្នុងបុរីញូថោន ស្ថិតក្នុងភូមិអង្គរ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានស្លាប់បាត់បង់ជីវិត ហើយត្រូវ​បានខាងរោងចក្រថាបានស្លាប់ដោយសារតែតភ្លើងដោយការធ្វេសប្រហែស រួចក៏បានឆក់ខ្សែ ភ្លើងស្លាប់ភ្លាមៗតែម្តង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ ហើយត្រូវបានដឹក យកមកតម្កល់និងធ្វើបុណ្យនៅក្នុវត្តពោធិ៍ចិនតុង ប៉ុន្តែករណីខាងលើនេះហាក់ដូចជាមានភាព​មិនប្រក្រតី ដោយសារតែខាងរោងចក្រ និងសមត្ថកិច្ចហាក់ដូចជាមានការលាក់បាំងជាមួយអ្នកសារ​ពត៌មានពីមូលហេតុពិតប្រាកដ ។
បើតាមនារីម្នាក់ដែលត្រូវជាសង្សាររបស់ជនរងគ្រោះបានឱ្យដឹងថា គេមានឈ្មោះ ផាត់ ស្រីនាង អាយុ២៣ឆ្នាំ មានស្រុកកំណើតស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាកម្មករនៅក្នុងរោងចក្រកើតហេតុ​ខាងលើ ។
ពាក់ព័ន្ឋទៅនឹងករណីខាងលើនេះ គឺមិនមានប្រភពពត៌មានណាមួយអាចបញ្ជាក់បានថា បណ្តាល​មកពីមូលហេតុអ្វីឱ្យពិតប្រាកដនោះទេ ដោយគ្រាន់តែខាងរោងចក្របានប្រាប់ថា នៅថ្ងៃ​កើត​ហេតុជនរងគ្រោះបានតភ្លើងនៅក្នុងរោងចក្រ ហើយដោយសារតែមានការធ្វេសប្រហែស តភ្លើងមិន​បាន​បិទចរន្តក៏បានឆក់ស្លាប់ភ្លាមៗតែម្តង ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺខាងរោងចក្របាន​ព្យាយាមបិទបាំងជាមួយនឹងអ្នកសារពត៌មាន ហើយបានដឹកសពយកមកតម្កល់ទុកនៅក្នុង​វត្តពោធិ៍ចិនតុង ដើម្បីបូជាទាំងភាពប្រញាប់ប្រញាល់ ។ ចំណែកឯសមត្ថកិច្ចវិញ មិនមាននណារម្នាក់ ឆ្លើយប្រាប់ថា បណ្តាលមកពីមូលហេតុអ្វីនោះទេ ឱ្យទៅសួរខាងរោងចក្រទៅគឺដឹងរឿងហើយ ដោយមិនមានទំនួលខុសត្រូវបន្តិចណាទាល់តែសោះ ចំពោះករណីស្លាប់នេះ ដែលធ្វើនាំឱ្យមានចោទ នូវចំងល់ជាខ្លាំង មនុស្សស្លាប់ទាំងមូលនៅក្នុងមូលដ្ឋានខ្លួនហើយ បែរជាឆ្លើយថាមិនដឹងទៅវិញ ៕

 

unnamed

Loading...

Leave a Reply

Your email address will not be published. Required fields are marked *