កម្មករភ្លើងអគ្គីសនីឯកជនខណ្ឌដង្កោ ឡើងតខ្សែពេលភ្លើងដាច់ត្រូវឆក់ជាប់នៅលើបង្គោល

ភ្នំពេញ ៖ បុរសជាកម្មករភ្លើងអគ្គិសនីឯកជនមា្នក់ ត្រូវចរន្តអគី្គសនីឆក់រលួយដាច់ម្រាមទាំង៥និងជើងមួយចំហៀងខាងឆ្វេង អោបជាប់នៅលើបង្គោលភ្លើង លើកំណាត់ផ្លូវបេតុងក្បែររបងវត្ត(ត្រពាំងសិលា) ក្នុងភូមិរោជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ទាល់តែហៅរថយន្តមកស្ទួចទម្លាក់ចុះទើបយកបាន បណ្តាលឱ្យមានការភា្ញក់ផ្អើលកាលពី វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៤សីហា២០១៥នេះ ។
តាមសេចក្តីរាយការណ៏ពីកន្លែងកើតហេតុឱ្យដឹងថា បុរសជនរងគ្រោះដែលចរន្តអគី្គសនីឆក់នៅជាប់និងលើបង្គោលភ្លើងនោះ ឈ្មោះគឹម ម៉ានិត អាយុ២៣ឆ្នាំ មុខរបរជាកម្មករអគ្គិសនីឯកជនខណ្ឌដង្កោវត្តស្លែង ។ មានទីលំនៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ត្រូវខ្សែភ្លើងឆក់រលួយម្រាមដៃខាងឆ្វេងទាំង៥និងរលួយជើងចំហៀងខាងឆ្វេង ។
ប្រភព ពីកម្មករដែលធ្វើការជាមួយគ្នាបានឲ្យដឹងថា ករណីហេតុការណ៏គ្រោះថា្នក់នេះ គឺកើតឡើងស្របខណពេលពួកខ្លួនមានគា្ន៤នាក់ ត្រូវថៅកែប្រាប់ឲ្យទៅមើលខ្សែភ្លើងដាច់ នៅចំណុចកើតហេតុខាងលើដែលដាច់ចរន្តភ្លើង ។ ខណៈពេលទៅដល់ជនរងគ្រោះ ជាអ្នកឡើងតាមកាំជណ្តើរនិងចងក្រមាជាប់នឹងដងខ្លួន ឡើងទៅមើលខ្សែភ្លើងនៅលើបង្គោលភ្លើងនោះ ដែលជាកាបស្រាតអត់មានជ័រស្រោបពីក្រៅទេ ។ ខណៈពេលកំពុងតែតខ្សែភ្លើងនោះ ស្រាប់តែចៃដន្យមានភ្លើងឆេះវិញអត់ដឹងបណ្តាលឲ្យឆក់ ជនរងគ្រោះរលួយដៃនិងជើងខាងឆ្វេងរលួយសន្លប់ អោបជាប់នឹងបង្គោលភ្លើងនោះតែម្តង ។ ភ្លាមៗនោះកម្មករនៅកន្លែងកើតហេតុ បានប្រាប់ឲ្យបិទប៉ារ៉ែត រួចនាំគា្នឡើងទៅជួយដាក់ជនរងគ្រោះចុះមកក្រោមវិញប៉ុន្តែទាញយកមិនបាន ព្រោះឆក់អោបនៅជាប់និងបង្គោល ទាល់តែថៅកែហៅរថយន្តស្ទួចមកស្ទួចអូសទម្លាក់ចុះ ដឹកនាំយកទៅព្យាបាលនៅគ្លីនិកឯកជនក្បែរកន្លែងកើតហេតុនោះ ។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *