កម្មកររោងចក្រកាត់ដេរហុីយ៉ុងជីន១៧០នាក់ ធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ៧ចំណុច

ភ្នំពេញ : កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់យុីហោ(ហុីយ៉ុងជីន)សរុបចំនួន១៧០នាក់ ចោទថាថៅកែមិនគោរពតាមច្បាប់របស់ក្រសួងការងារនាំគ្នាធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ៧ចំណុច ។ នៅមុខទីរោងចក្រកាត់ដេររបស់ពួកខ្លួន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី១៩ខែសីហាឆ្នាំ២០១៥នេះ ។

តាមសម្តីកម្មករបានឱ្យដឹងថា ក្រុមហ៊ុនរោងចក្រកាត់ដេរខាងលើ ដោយសាថៅកែមិនបានគោរពទៅតាមច្បាប់របស់ក្រសួងការងារ ទើបកម្មករទាំង១៧០នាក់ នាំគ្នាធ្វើកូដកម្មដោយអហឹង្សា ដែលមានការចូលរួមពីខាង(សហជីពសេរីកម្មករ) ដើម្បីទាមទារលក្ខខណ្ឌ៧ចំណុច ទី១-ស្នើរឱ្យក្រុមហ៊ុនបញ្ឈប់កម្មករតាមតែអំពើចិត្ត ។ ទី២-ស្នើរឱ្យក្រុមហ៊ុនបើកលុយជូនកម្មករ ពេលដែលដល់កិច្ចសន្យា ។ ទី៣- ស្នើរក្រុមហ៊ុនបើកប្រាក់ឈ្នួលជូនកម្មករឱ្យបានទៀងទាត់មុនម៉ោង៤រសៀល ។ ទី៤-សុំឱ្យស្ត្រីមានផ្ទៃពោះចេញមុនម៉ោង១៥នាទី ។ ទី៥-ពេលកម្មករឈឺ ឈប់សម្រាកពេទ្យមាន សំបុត្រពេទ្យត្រឹមត្រូវ សូមឱ្យក្រុមហ៊ុនទទួលយក ។ ទី៦- ពេលកម្មករសុំច្បាប់ សូមឱ្យក្រុមហ៊ុន កាត់លុយទៅតាមសមាមាត្រ ។ ទី៧-ស្នើរឱ្យមានពេទ្យ ថ្នាំពេទ្យគ្រប់គ្រាន់ ប្រចាំនៅក្តុមហ៊ុន ។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *