កម្មកររោងចក្រ (កាត់ដេរ) មហាហ្គាមិន៣ ត្រូវបានជួយសង្រ្គោះ ខណ:ដួលសន្លប់ជាបន្តរបន្ទាប់

ភ្នំពេញ៖កម្មកររោងចក្រកាត់ដេរជាច្រើននាក់ត្រូវបានគេរាយការណ៍ថា បានដួលសន្លប់ជាបន្តរបន្ទាប់ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ ។
ប្រភពព័ត៏មានបានប្រាប់ថា នៅម៉ោង០៨និង៤០នាទីព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៥ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅរោងចក្រ(កាត់ដេរ) មហាហ្គាមិន៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោយពីមានករណីកម្មករកម្មការនីទន់ដៃទន់ជើងដួលសន្លប់ជាបន្តរបន្ទាប់ ។
រហូតមកដល់ម៉ោង០៩និង០០នាទី មុននេះ មានកម្មករចំនួន១១នាក់បានដួលសន្លប់ត្រូវបានជួយសង្រ្គោះ ដោយបច្ចុប្បន្នកំពុងសំរាក នៅមណ្ឌលសុខភាពពងទឹក ហើយកម្មករសរុបទាំងអស់ចំនួន៥៤០នាក់ ។
រហូតមកទល់និងមោ៉ងជាង១០ព្រឹកថ្ងៃព្រហស្បត្តិ៍នេះមន្រ្តីជំនាញពាក់ព័ន្ធរួមនិងអាជា្ញធបានចុះអង្កេតដល់ទីតាំងរោងចក្រ ប៉ុន្តែមិនទាន់មានការបញ្ជាក់ឱ្យបានច្បាស់ពីមន្រ្តីជំនាញ ថាបណ្តាលមកពីមូលហេតុអ្វីនោះទេ ៕

10-09-201556871

56872

56873

56874

Loading...

Leave a Reply

Your email address will not be published. Required fields are marked *