កម្មករសរុបជិត៥០០នាក់នៃរោងចក្រកាត់ដេរសំលៀកបំពាក់ហ្គាវ័នបន្តធ្វើកូដកម្ម

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្មករសរុប៥០០នាក់ នៃរោងចក្រកាត់ដេរសំលៀកបំពាក់ហ្គាវ័នបន្តធ្វើកូដកម្ម ។

នៅរោងចក្រកាត់ដេរសំលៀកបំពាក់ ហ្គាវ័ន មានទីតាំងនៅដីឡូត៍លេខ ១៧៧១ ភូមិព្រែកតាឡុង៣ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្មំពេញ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កម្មករសរុប៥០០នាក់ ក្នុងនោះប្រុស៣១នាក់ នៅព្រឹកនេះ កម្មករ កម្មការនីបានបន្តធ្វើកូដកម្មនៅខាងមុខរោងចក្រ ចំនួន ៤០៣/៥០០នាក់ដោយធ្វើការទាមទារ. ប្រាក់បំណាច់ឆ្នាំ និង ប្រាក់១៨ថ្ងៃ ក្នុងមួយនាក់៩៦ ដុល្លារជាក់ស្តែងពុំទាន់មានដំណោះស្រាយ ៕

4 3

Loading...