កម្មករសិប្បកម្មផលិតឡាំងស្នោរ និងក្រដាស់អនាម័យរងរបួសធ្ងន់ ស្រាល២នាក់ ក្រោយការផ្ទុះឡកម្ដៅ

ភ្នំពេញ : កម្មករសិប្បកម្មផលិតឡាំងស្នោរ នឹងក្រដាស់អនាម័យ០២នាក់ ត្រូវបានរងរបួសធ្ងន់ស្រាលក្រោយពីមានការផ្ទុះឡកម្ដៅ កាលពីវេលាម៉ោង៩ នឹង ១០នាទីព្រឹក ថ្ងៃទី១៥កញ្ញា ២០១៥ សិ្ថតនៅក្រុម៣ ភូមិត្នោតជ្រុំ៤ ផ្លូវេលខ៣៩MC សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

បើតាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ កម្មករ០២នាក់បាននាំគ្នាយកអូសដើម្បីដាក់ក្នុងឡកម្ដៅ ដើម្បីផលិតឡាំងស្នោរ នឹងក្រដាស់អនាម័យ ខណៈនោះដោយសារតែមិនបានមើលនាឡិការកម្ដៅ ធ្វើអោយកម្ដៅឡើងហូសកម្រិត ក៍ផ្ទុះឡើងលាន់ដូចផ្ទុះគ្រាប់បែក ក៍បណ្ដាលអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នឹងសមត្ថកិច្ច។

បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានម្ចាស់សិប្បកម្មយករថយន្ដផ្ទាល់ដឹកទៅសង្គ្រោះជាបន្ទាន់នៅមន្ទីពេទ្យខ្មែរ-សូរវៀត។

ក្រោយពេលសាកសួរពីខាងសមត្ថកិច្ចបានបញ្ជាក់អោយដឹងសិប្បកម្មនេះមានស្លាកយីហោ សាន់នី។

ប្រភពដដែលបានបញ្ជាក់អោយដឹងថាជនរងគ្រោះទី០១ មានឈ្មោះ ម៉ៅ អិល អាយុ ៣០ឆ្នាំមានមុខរបរនៅកន្លែងកើតហេតុខាងលើ នឹងមានទីលំនៅផ្ទះជួលក្បែរកន្លែងកើតហេតុ(រងរបួសធ្ងន់) នឹងជនរងគ្រោះទី០២ឈ្មោះ ឆែន ទី អាយុ១៨ ឆ្នាំ មានមុខរបរកម្មករកន្លែងកើតហេតុ ហើយមានទីលំនៅ ផ្ទះជួលក្បែរកន្លែងកើតហេតុ។

គួបញ្ជាក់ផងដែថាម្ចាស់សិប្បកម្មមិនបានអោយស្គាល់អត្ដសញ្ញាណនោះទេ មិនត្រឹមតែប៉ុណ្ណោះពេលដែលអ្នកការសែតចុះទៅថតនៅកន្លែងកើតហេតុ ដោយអាងខ្លួងជាម្ចាស់សិប្បកម្មបានប្រើពាក្យសម្ដីមិនសមរម្យទៅលើអ្នកការសែតថែមថទៀត។

ដោយមានការសួរនាំពីខាងសមត្ថកិច្ចរួចមក ខាងសមត្ថកិ្ចបានបញ្ជាក់អោយដឹងថាសិប្បកម្មខាងលើពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។

គួររំលឹកដែថាសិប្បកម្មខាងលើនេះបានប្រាប់ថាសិប្បកម្មរបស់ខ្លួនផលិតក្រដាស់អនាម័យ តែផ្ទុយទៅបែជាទៅផលិតឡាំងស្នោរទៅវិញ ៕

15-09-201557511

57514

Loading...

Leave a Reply

Your email address will not be published. Required fields are marked *