កម្មករសំណង់ខ្យល់គស្លាប់នៅក្នុងកញ្ចុះអង្គុយលេង

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ សំរាកពីកាងារហូបបាយរួចទៅអង្គុយលេងក្នុងកញ្ចុះការដ្ឋាន ខ្យល់គស្លាប់នៅក្នុងការដ្ឋានសំណង់ភូមិព្រៃទាសង្កាត់ចោមចៅខណ្ឌពោធិ៍ សែនជ័យកាលពីវេលាម៉ោង៧យប់ថ្ងៃទី២១ ខែធ្នូ ។
សពជនរងគ្រោះមានឈ្មោះកែ សារឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាកម្មករសំណង់ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានប្រពន្ធឈ្មោះថោង សារ៉ាន់ អាយុ៣៥ឆ្នាំ មានកូន៤នាក់ ប្រុស៣ ស្រី១ក្នុងបន្ទុក ។
តាមសម្តីរបស់សាច់ញាតិរបស់ជនរងគ្រោះ ដែលធ្វើជាកម្មករសំណង់ជាមួយគ្នាអោយដឹងថា ជនរងគ្រោះមានជម្ងឺថ្លើមប្រចាំកាយ ហើយជនរងគ្រោះ បានសំរាកពីការងារមួយរយៈពេលមកហើយ និងទើបដល់ថ្ងៃកើតហេតុនោះ គឺគាត់ចូលធ្វើការវិញបានត្រឹមតែកន្លះថ្ងៃប៉ុណ្តោះ ។ នៅមុនពេលកើតហេតុវេលាម៉ោងជាង៦ល្ងាច ពួកគាក់បានជួបជុំគ្នាហូបបាយជុំគ្នា ។ ខណពេលហូបរួច ជនរងគ្រោះបានដើរទៅអង្គុយលេងនៅលើទោងក្នុងកញ្ចុះ ការដ្ឋានសំណង់ ក្រោយមកស្រាប់តែឮសូរឆ្កែព្រុស ក៏នាំគ្នាដើរទៅមើលឃើញជនរងគ្រោះ ដកដង្ហើមខុសពីធម្មតានៅលើទោង ទើបនាំគ្នាលើកជនរងគ្រោះយកទៅជួយសង្គ្រោះបឋម ស្រាប់តែដាច់ខ្យល់ស្លាប់តែម្តង ។
ក្រោយពេលកើតហេតុសាច់ញាតិបានទូរស័ព្ទប្តឹងនគរបាលប៉ុស្តិ៍ចោមចៅនិងកម្លាំងជំនាញពិនិត្យ និងធ្វើការកោសល្យវិច័យឃើញថាជនរងគ្រោះបានស្លាប់ ដោយសារខ្យល់គពិតប្រាដកមែន ។ ក្រោយពេលពិនិត្យរួចសពត្រូវបានប្រគល់ដោយប្អូនជីដូនមួយជនរងគ្រោះ ដឹកតាមរថយន្តទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

2015_12_22_10_01_20

Loading...

Leave a Reply

Your email address will not be published. Required fields are marked *