កម្មករសំណង់ចាប់រំលោភកម្មការិនីរោងចក្រត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យរំលោភសេពសន្ធវៈទៅលើកម្មការិនីរោងចក្រកាត់ដេរ ត្រូវសមត្ថកិច្ចស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការវិនិច្ឆ័យទោសតាមច្បាប់ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១១និង៣០នាទីព្រឹក ចំណុចតារាងបាល់ទះ ផ្លូវលំ ភូមិ ម័ល សង្កាត់ ដង្កោ ខណ្ឌ ដង្កោ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបាន ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ីន ច័ន្ទបូរ៉ា ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ពីបទរំលោភសេពសន្ថវៈ លើជនរងគ្រោះឈ្មោះ ស.ម. អាយុ ២៣ ឆ្នាំ មុខរបរ កម្មការនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួល សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពបន្តថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ ជនសង្ស័យបានធ្វើសកម្មភាពចាប់ជនរងគ្រោះរំលោភនៅវេលាម៉ោងប្រមាណ៦និង៣០នាទីយប់ ស្ថិតនៅចំណុចផ្ទះសំណាក់ហេងសេង ផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយជនរងគ្រោះបានប្តឹងសមត្ថកិច្ចរហូតឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង ។

ជាមួយការចាប់ខ្លួននេះ សមត្ថកិច្ចដកហូត ម៉ូតូ១គ្រឿងម៉ាកប៊ូហ្សា ពណ៍ខ្មៅ បិទស្កុតខៀវ ពាក់ស្លាកលេខ ភ្នំពេញ1BZ 7833 លេខតួ 70324 ,ទូរស័ព្ទដៃចាស់០១គ្រឿង និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក ៕

3

2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *