កម្មករសំណង់ជនជាតិចិនម្នាក់ស្លាប់ ក្នុងអគារខុនដូកំពុងសាងសង់ ក្បែងប៉ុស្តិ៍នគរបាលបឹងរាំង

ភ្នំពេញ៖ បុរសជនជាតិចិន ជាកម្មករសំណង់ ធ្វើការក្នុងអគារខុនដូ កំពុងសាងសង់ មានកម្ពស់ជាង៣០ជាន់ បានជិះកន្ត្រកយោង ឡើងទៅធ្វើការ ដល់ជាន់ទី៣ ក៏របូតខ្សែកាបធ្លាក់ ចុះមកក្រោមបណ្តាលឲ្យស្លាប់រួច ខាងការដ្ឋាន ប្រញ៉ាប់ ដឹកចេញទៅមន្ទីរពេទ្យភ្លាមៗ ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យតាមក្រោយ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧និង១៥នាទីព្រឹក ថ្ងៃអាទិត្យ ទី ៥ កក្តដា ២០២០ នៅចំណុចការដ្ឋានសាងសង់ខុនដូរ មួយកន្លែងក្បែរ និងប៉ុស្តិ៍នគរបាលបឹងរាំង ស្ថិតនៅផ្លូវ១៨០ ក្រុម៣៣ ភូមិ៨ សង្កាត់បឹងរាំង​ ខណ្ឌដូនពេញ​។

សព ជនរងគ្រោះ ឈ្មោះTian Yunhai ជនជាតិចិនភេទប្រុសអាយុ៥៧ឆ្នាំ មុខរបរ:កម្មករសំណង់​ ស្នាក់នៅការដ្ឋាន។កាន់លិខិតឆ្លងដែនលេខ:EH7337005។

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទទួលទូរសព្ទ័​ពីអ្នកបកប្រែចិន ថាមានកម្មករ ចិនគាត់រអិលធ្លាក់ពីលើ អាគារជាន់ទី៣​ ហើយត្រូវបានដឹកតាមរថយន្តទៅមន្ទីរពេទ្យកាល់ម៉ែតត្រូវបានគ្រូពេទ្យបញ្ជាក់ថាជនរងបានដាច់ខ្យល់ស្លាប់ហើយ។ ក្រោយទទួលបានព័ត៌មាននេះ កម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា និងការិយាល័យ បច្ចេកទេសវិឡាសាស្រ្ត ការិ.ព្រហ្មទណ្ឌកំរិតធ្ងន់ ការិយាល័យសើប អង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍និងគ្រូពេទ្យកោសលវិច្ច័យរាជធានី ដើម្បីបង្កើត គណៈកម្មាការធ្វើកោសល្យវិឆ្ច័យ ពិនិត្យសព។ ជាលទ្ធផលតាមការពិនិត្យរបស់លោកឧញ្ញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ឋ គ្រូពេទ្យកោសលវិច្ច័យរាជធានីនិងការិយាល័យ ជំនាញបច្ចេកទេសបានបញ្ជាក់ថា សពស្លាប់ដោយសារប៉ះទង្គិចក្បាល
ធ្ងន់ធ្ងរ។

ក្រោយពីពិនិត្យរួចខាងជំនាញបច្ចេកទេសបានដឹកសាកសពយកទៅតម្កល់និងរក្សាទុក(ទូរក្លាសេ)នៅវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕

 

Loading...