កម្មករសំណង់ម្នាក់ស្លាប់ដោយបាក់វេរ៉ង់ដាឬយ៉មុខផ្ទះល្វែងសង់ថ្មីមួយខ្នងនៅពោធិ៍សែនជ័យ

ភ្នំពេញ៖ គ្រោះថ្នាក់បាក់វេរ៉ង់ដាឬយ៉មុខផ្ទះល្វែងសង់ថ្មីមួយខ្នងបណ្តាលឱ្យសង្កត់លើបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដងដែលករណីនេះកើតឡើនៅផ្ទះល្វែងកំពុងសាងសង់គ្មានលេខ ផ្លូវ លំ ក្រុមទី ៥ ភូមិ ព្រៃជីសាក់សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យងកាលពី ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៦។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផុនតឿ ភេទ អាយុ ២៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅបច្ចុប្បន្នភូមិសង្កាត់កើតហេតុខាងលើនិងមានស្រុកកំណើតនៅភូមិ ព្រៃសង្កែ ឃុំ ខ្សែត ស្រុក កំពង់រោរ៏ខេត្ត ស្វាយរៀង ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជនរងគ្រោះស្លាប់ដោយប៉ះទង្គិចក្បាល ។

ប្រភពពីអ្នកភូមិកន្លែងកើតហេតុឱ្យដឹងថា៖នៅមុនពេលមានគ្រោះថ្នាក់កើតឡើងនៅម៉ោងកើតហេតុខាងលើជនរងគ្រោះនិងបុរសម្នាក់ទៀតឈ្មោះប៊ីក៏បាននាំគ្នាដោះជើងទ្រវេរ៉ងដាឬយ៉ខាងមុខផ្ទះក៏ស្រាប់ធ្លាក់មកសង្កត់លើបណ្តាលឱ្យស្លាប់ម្នាក់ ភ្លាមៗអ្នកជិតខាងក៏នាំជួយយកសពចេញពីកន្លែងកើតហេតុក្រោយមកសាកសពត្រូវក្រុមគ្រួសារដឹកយកទៅស្រុកកំណើតនៅស្វាយរៀង ៕

d w

Loading...