កម្មករសំណង់លួចចូលសម្ងំក្នុងបន្ទប់ ចាប់កម្មកររោងចក្រកាត់ដេរប៉ុនប៉ងរំលោភផ្អើលត្រូវចាប់ខ្លួន

ភ្នំពេញ៖ បុរសកំហូចពាក់ព័ន្ធនិងករណីប៉ុនប៉ងរំលោភសេពសន្ថវៈមា្នក់ បានត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ធ្វើការឃាត់ខ្លួនក្នុងសកម្មភាពប្រព្រឹត្តភា្លមៗ ។ នៅចំណុចបន្ទប់ផ្ទះជួលលេខ១៥០៧ ផ្លូវលំ ក្នុងក្រុមទី២១ ភូមិទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង២១និង៤០នាទីយប់ ថ្ងៃទី២៧-១២-២០១៥ ។
បុរសជាប់ចោទដែលត្រូវឃាត់ខ្លួននោះ ឈ្មោះសុខ សុផាតអាយុ៤៧ឆ្នាំ មុខរបរជាកម្មករសំណង់ ទីលំនៅបច្ចុប្បន្នសា្នក់នៅបន្ទប់ផ្ទះជួលលេខ ១៥០៧ ផ្លូវលំ ក្រុមទី២១ ភូមិ ទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ រីឯជនរងគ្រោះឈ្មោះវ សមន ភេទស្រីអាយុ៣២ឆ្នាំ មុខរបរជាកម្មករកាត់ដេរ ស្នាក់នៅបន្ទប់ផ្ទះជួលជិតគា្ននិងជនជប់ចោទខាងលើ ។
យោងតាមដំណើររឿង៖ មន្ត្រីប៉ូលិសមូលដា្ឋនឱ្យដឹងថា ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ គឺកើតឡើងស្របខណពេលបន្ទាប់ពី ស្ត្រីជនរងគ្រោះចេញពីបន្ទប់សម្រាកចុះមកបន្ទប់ទឹកដែលនៅជាន់ក្រោម ដោយពុំបានចាក់សោរទ្វារបន្ទប់ទេ ។ ឆ្លៀតឱកាសពេលនោះ បុរសកំហូចឈ្មោះសុខ សុផាតរូបនេះ បានលួចចូលទៅសម្ងំកន្លែងព្យួរខោអាវក្នុងបន្ទប់របស់ស្ត្រីជនរងគ្រោះ ដោយមានស្លៀកត្រឹមតែខោក្នុង(លីអូ)ប៉ុណ្ណោះ។ ពេលជនរងគ្រោះត្រឡប់ចេញមកពីបន្ទប់ទឹក ចូលទៅក្នុងបន្ទប់បិទទ្វារដើម្បីសម្រាកវិញ ស្រាប់តែបុរសអត់ឃានរូបនោះ ស្ទុះទៅចាប់សម្រាតសារ៉ុងស្ត្រីរងគ្រោះតែម្តងប៉ុនប៉ងរំលោភ ។ ប៉ុន្តែត្រូវស្ត្រីរងគ្រោះធាក់ជញ្ជាំងបន្ទប់ ស្រែកផ្អើលអ្នករស់នៅបន្ទប់ជិតខាង និងម្ចាស់ផ្ទះជួល នាំគ្នារត់ទៅជួយចាប់ តែបុរសជាប់ចោទកំហូចបានផ្លោះជញ្ជាំង ចូលទៅសម្ងំក្នុងបន្ទប់របស់ខ្លួនវិញ ដែលនៅជាប់គ្នានោះ(គ្មានមនុស្សនៅចាក់សោរពីក្រៅ) ។
ទន្ទឹមនិង ករណីហេតុការណ៏នោះ ម្ចាស់ផ្ទះជួលរាយការណ៍ទៅឱ្យកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ទៅជួយធ្វើអន្តរាគមន៏ឃាត់ខ្លួនបានភ្លាមៗ បញ្ជូននាំទៅសាកសួរតែម្តង ។ បច្ចុប្បន្នជនកំហូចឈ្មោះ(សុខសុផាត)រូបនេះ កំពុងឃាត់ខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចំណាត់ករតាមច្បាប់ ៕

2015_12_28_07_25_44_1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *