កម្មករឡត៍ឥដ្ឋចាប់រំលោភសិស្សសាលាអាយុ១២ឆ្នាំរហូតបានសម្រេច

ខេត្តកំពង់ធំ៖ កម្មករឡត៍ឥដ្ឋម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ខណៈបានធ្វើសកម្មភាពចូលចាប់រំលោភគេដល់ក្នុងផ្ទះ បណ្តាលឲ្យជនរងគ្រោះឈឺចាប់យ៉ាងខ្លាំងទាំងផ្លូវកាយ និងក្អកធ្លាក់ឈាម ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើខ្នងអាង ភូមិជ័យជំនះ ឃំុកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ភន ឌី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករឡត៍ឥដ្ឋ រស់នៅភូមិជ័យជំនះ ឃំុកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បានធ្វេីសកម្មភាពចាប់រំលោភនៅក្នុងផ្ទះជនរងគ្រោះ ឈ្មោះ ម. ស.ន ភេទស្រី អាយុ12ឆ្នាំ ។

ប្រភពបញ្ជាក់ថា ជនរងគ្រោះមានការឈឺចាប់ និងមានក្អកធ្លាក់ឈាម ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តដើម្បីព្យាបាល ។

បច្ចុប្បន្ន ជនសង្ស័យត្រូវឃាត់ខ្លួននៅស្នាក់ការ៦០១ដេីម្បីចាត់ការទៅតាមនីតិវិធី ៕ វុទ្ធឦសាន

Loading...