កម្មករ​រោងចក្រ​ផលិត​ស្បែកជើង​នៅ​ស្រុក​សំពៅ​លូន​៣០​នាក់​ដួល​សន្លប់​ជា​បន្តបន្ទាប់​

​ខេត្តបាត់ដំបង​៖​ កម្មករ​រោងចក្រ​ផលិត​ស្បែកជើង​នៅ​ស្រុក​សំពៅ​លូន​ ខេត្តបាត់ដំបង​ប្រមាណ​៣០​នាក់​ដួល​សន្លប់​ជា​បន្តបន្ទាប់​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០១៦​ ហើយ​កម្មករ​ទាំងនោះ​ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​និង​សមត្ថកិច្ច​និង​ភាគី​រោងចក្រ​ដឹក​តាម​រថយន្ត​យក​ទៅ​ជួយ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​ភ្លាមៗ​តែ​ម្តង​ ។​

​សេចក្តីរាយការណ៍​ពី​ស្រុក​សំពៅ​លូន​ប្រាប់​ឱ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​មាន​កម្មករ​ចូល​ធ្វើ​ការងារ​ជា​ធម្មតា​លុះ​បន្ទាប់​មក​ស្រាប់តែ​មាន​កម្មករ​៥​នាក់​បាន​មាន​អាកា​រៈ​អស់កម្លាំង​ហើយ​ដួល​សន្លប់​ ខណៈនោះ​មិន​ទាន់​មានការ​ភ្ញាក់ផ្អើល​នោះ​ទេ​។​លុះ​បន្ទាប់​មក​ស្រាប់តែ​មាន​កម្មករ​ មួយ​ចំនួន​ទៀត​បាន​រង​ការ​រ​ដួល​សន្លប់​ជា​បន្តបន្ទាប់​មាន​រហូត​ដល់​៣០​នាក់​ក្នុង​នោះ​ប្រុស​ម្នាក់​ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​រោងចក្រ​ ហើយ​កម្មករ​បាន​រត់​ជ្រួល​ចេញ​ខាងក្រៅ​រោងចក្រ​ លិចឮ​ដល់​សមត្ថកិច្ច​បាន​ចុះ​មក​ត្រួតពិនិត្យ​គេ​សង្កេត​ឃើញ​សមត្ថកិច្ច​និង​ខាង​រោងចក្រ​ក៏​បាន​ទំនាក់ទំនង​រថយន្ត​ពេទ្យ​ និង​ដឹក​កម្មករ​ទាំងនោះ​តាម​រថយន្ត​រោងចក្រ​ខ្លះ​និង​រថយន្ត​ពេទ្យ​ខ្លះ​បញ្ជូន​ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​។​

​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​ពី​កម្មករ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា​ បញ្ហា​ដែល​ពួក​ គាត់​ដេក​ដួល​សន្លប់​ដោយសារ​តែ​ពួក​គាត់​ពុល​និង​សារ​ធា​តិ​ក្លិន​ជ័រ​និង​អស់កម្លាំង​ធ្វើ​ការងារ​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​ធ្វើការ​រហូត​ដល់​១០​ម៉ោង​ ធ្វើ​ការងារ​ធម្មតា​៨​ម៉ោង​ និង​ការងារ​បន្ថែម​ម៉ោង​២​ម៉ោង​ ដោយ​ខាង​ថៅកែ​រោងចក្រ​បង្ខិតបង្ខំ​និង​តម្រូវ​ឱ្យ​កម្មករ​ធ្វើការ​មិន​ឱ្យ​ឈប់​សម្រាក​ទោះបី​ថ្ងៃ​សៅរ៍​ និង​អាទិត្យ​ក៏​ធ្វើការ​នោះ​ដែរ​ បើសិន​ការ​សុំ​ឈប់​សម្រាក​ពី​សំណាក់​កម្មករ​ គ្មាន​ ហេតុផល​ត្រឹមត្រូវ​។​

​ជុំវិញ​នៃ​ការ​ចោទប្រកាន់​ថា​ភាគី​ថៅកែ​រោងចក្រ​បង្ខំ​ឱ្យធ្វើ​ការ​លើស​ម៉ោង​អ្នក​យក​ព័ត៌មាន​យើង​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ជា​ច្រើន​ដង​ទៅ​ខាង​មេកា​រោងចក្រ​ដែល​ជា​ជនជាតិ​ខ្មែរ​មានឈ្មោះ​ព្រាប​សំរេច​ ឱ្យ​ជួយ​បំភ្លឺ​នោះ​ដែរ​ក៏​ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​ មិន​អាច​ទំនាក់ទំនង​បាន​ទេ​។​

​ជុំវិញ​នៃ​ការ​ដួល​សន្លប់​កម្មករ​ខាងលើ​បើ​តាម​លោក​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​ប្រាប់​ឱ្យ​ដឹង​ថា​ មូលហេតុ​ កម្មករ​ភាគច្រើន​ខ្វះ​ជាតិ​ស្ករ​ មាន​សភាព​ទ្រុឌទ្រោម​ផ្នែក​សុខភាព​ ធ្វើ​ការងារ​ ច្រើន​ម៉ោង​ និង​បរិយាកាស​ក្នុង​រោងចក្រ​ក្តៅ​ ។​

​លោក​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ ក្នុង​ចំណោម​កម្មករ​ទាំង​ដែល​រង​កា​រួល​សន្លប់​មាន​សភាព​ធ្ងន់​១០​នាក់​ និង​ស្រាល​២០​នាក់​ គ្មាន​ការ​បាត់​បង់ជីវិត​នោះ​ទេ​ ហើយ​មក​ដល់​រសៀល​ថ្ងៃ​ដដែល​មាន​កម្មករ​មួយ​ចំនួន​បាន​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ពី​មានការ​ជួយ​សង្គ្រោះ​ រួច​ហើយ​នោះ​មក​។​លោក​បញ្ជាក់​ទៀត​ថា​ ក្នុង​រយៈពេល​២​ទៅ​៣​ថ្ងៃ​ចុង​ក្រោយ​នេះ​កម្មករ​រោង​ច​ក្រើ​នោះ​ដែរ​មាន​ដួល​សន្លប់​២​ទៅ​៣​នាក់​ប៉ុណ្ណោះ​ ស្រាប់់តែ​នៅ​ព្រឹក​មិ​ញ​នោះ​មាន​ករណី​ដួល​សន្លប់​ច្រើន​តែ​ម្តង​។​

​ពាក់ព័ន្ធ​និង​ការ​ចោទប្រកាន់​របស់​កម្មករ​ថា​ថៅកែ​រោងចក្រ​បង្ខិតបង្ខំ​ឱ្យធ្វើ​ការងារ​ច្រើន​ម៉ោង​ លោក​ ជា​ សម្បត្តិ​ អភិបាលស្រុក​សំពៅ​លូន​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ បញ្ហា​នេះ​លើក​មិន​អាច​ហ៊ាន​ធ្វើការ​សន្និដ្ឋាន​និង​ធ្វើ​អត្ថាធិប្បាយ​បាន​នោះ​ទេពី​ព្រោះ​លោក​ជា​អាជ្ញាធរ​ដែនដី​មិនសូវ​ស៊ីជម្រៅ​ច្បាស់លាស់​ទៅ​លើ​ច្បាប់​ការងារ​នោះ​ឡើយ​ដោយ​រង​ចាំ​ខាង​មន្ទីរ​ការងារ​ខេត្ត​គេ​ចុះ​មក​បើក​ការ​ស៊ើបអង្កេត​ច្បាស់លាស់​នោះ​សិន​រង​ចាំ​លោក​ផ្តល់​ព័ត៌មាន​តាម​ក្រោយ​ ។​ ជុំវិញ​ថា​មានការ​បង្ខិត​ បង្ខំ​ធ្វើការ​ច្រើន​ម៉ោង​យើង​ត្រូវ​សិក្សា​ផ្លូវច្បាប់​ការងារ​នោះ​សិន​មិន​អា​ចប​ណ្តូ​ស​ ទៅ​ភាគី​ម្ខាងៗ​នោះ​ឡើយ​ តើ​កម្មករ​នោះ​គាត់​ស្ម័គ្រចិត្ត​ធ្វើការ​រឺ​អត់​។​

​គួរ​ញ្ជា​ក់ថា​ជុំវិញ​បញ្ហា​ក្នុង​រោងចក្រ​ផលិត​ស្បែកជើង​ខាងលើ​បើ​តាម​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា​នៅ​រសៀល​ថ្ងៃ​ទី​៦​ ខែមេសា​ ខាង​មន្ត្រី​មន្ទីរ​ការងារ​ខេត្តបាត់ដំបង​បាន​ចុះ​ទៅ​ស្រាវជ្រាវ​ស៊ើបអង្កេត​នោះ​ហើយ​គេ​មិន​ទាន់​ដឹង​ថា​ការ​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​មាន​លទ្ធផល​យ៉ាងណា​នៅឡើយ​នោះ​ទេ​ ។​

​អ្នក​យក​ព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ ប្រធាន​មន្ទីរ​ការងារ​ខេត្តបាត់ដំបង​តាម​ទូរស័ព្ទ​ ឱ្យ​ជួយ​បំភ្លឺ​នោះ​ដែរ​ក៏​ប៉ុន្តែ​ទូរស័ព្ទ​របស់​លោក​ដាក់​ប្រព័ន្ធ​ជាប់រវល់​មិន​អាច​ឆ្លើយ​តប​បាន​ឡើយ​ ៕​ ពាយព្យ​

​ ​IMG_4481

IMG_4464

Loading...

Leave a Reply

Your email address will not be published. Required fields are marked *