កម្មករ​រោងចក្រ Carlington ជួប​គ្រោះថ្នាក់​ក្រឡាប់​រ៉ឺម៉ក រងរបួស ១៨​នាក់ ​

កំពង់ចាម​៖ គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់ រ៉ឺម៉ក​ដឹក​កម្មករ (​បាក់​ជន្ទាស​ម៉ូតូ​) បណ្តាលឱ្យ​កម្មករ​-​កម្មការិនី រោងចក្រ Carlington Cambodia រងរបួស​ធ្ងន់ និង​ស្រាល​សរុប ចំនួន ១៨​នាក់ ស្ថិត​នៅ​ចំនុច​ភូមិ​ចាំ​នាង ឃុំ​ផ្តៅ​ជុំ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម នៅវេលា​ម៉ោង ១៨​និង​៣០​នាទី ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០១៦ នេះ ។​

បន្ទាប់ពី​ទទួលបាន​ដំណឹង​ភ្លាម មន្ត្រី ប​.​ស​.​ស ខេត្ត បាន​ចុះ​ទៅ​សម្របសម្រួល​បញ្ជូន​ជនរងគ្រោះ ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ បង្អែក​ស្រុក​ជើងព្រៃ ចំនួន ១៨​នាក់ ក្រោយមក​ដោយ​ទទួលបាន ការសម្របសម្រួល​ពី​ភ្នាក់ងារ ប​.​ស​.​ស ខេត្ត ជនរងគ្រោះ​របួសធ្ងន់​ចំនួន ០៣​នាក់ ត្រូវបាន​បញ្ចូន​បន្ត​តាម រថយន្ត​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ៕

er4

333

Loading...