កម្មករ​​ដាំ​ដំ​ឡូង​មី​ ជន​ជាតិ​​ភូមា​​ម្នាក់​ ស្លាប់​ ក្រោយ​​​ប្រពន្ធ​​កោស​ខ្យល់​

ខេត្តប៉ៃលិន ៖ បុរសដើមកំណើតជនជាតិភូមាម្នាក់ បានស្លាប់បន្ទាប់ពីប្រពន្ធកោសខ្យល់ឲ្យ គ្រាដែលប្រុងទៅដកដំឡូងមីឲ្យគេ ហើយរកកល់វិលមុខ ធីងធោងក្នុងខ្លួននោះ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២០ សីហា ម្សិលមិញ នៅចំណុចចំការដំឡូងមីមួយ កន្លែងស្ថិត នៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចរ អេម អាយុ៤៣ឆ្នាំ ជាកម្មករ ជនជាតិភូមា មានស្រុកកំណើតនៅប្រទេសភូមា មករស់នៅស្រុកខ្មែរ ជាង៣០ឆ្នាំមកហើយ , មានប្រពន្ធ ឈ្មោះ ទួន ចាន់ អាយុ៥៨ឆ្នាំ ស្រុកកំណើត នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ទាំងពីរនាក់ប្ដីប្រពន្ធមករស់នៅក្នុងភូមិខាងលើ ទើបបាន២សប្ដាហ៍ប៉ុណ្ណោះ ដើម្បីស៊ីឈ្នួល ដាំ និង ដកដំឡូងមីឲ្យគេ ។

ទាក់ទងករណីនេះ ប្រពន្ធជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុ ពួកគាត់បានវេចបាយរៀបចំចេញទៅចំការ ស្រាប់តែប្ដីរបស់គាត់មានអាការៈ ងងឹតមុខ ធីងធោងក្នុងខ្លួន ហើយពេលដែលគាត់កោសខ្យល់ឲ្យមួយសន្ទុះ ក៍ស្រាប់តែបែកពពុះមាត់ដាច់ខ្យល់ស្លាប់តែម្ដង ។ ភ្លាមៗនោះសមត្ថកិច្ចបានចុះមកត្រួតពិនិត្យ ហើយសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់ដោយសារខ្យល់គរ ហើយក្រុមអ្នកភូមិក៍បានរង្គាសបច្ច័យ ដើម្បីបូជាសពបុរសរងគ្រោះរូបនោះ តាមប្រពៃណី ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *