កម្មករ មកពីរោងចក្រស៊ូដ ហ្គាមេន ភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ចំនួន១០០នាក់ បាននាំគ្នាមកសាលាខេត្ត ដើម្បីអោយអភិបាលខេត្តជួយ ដោះស្រាយប្រាក់ខែ

ខេត្តកំពង់ស្ពឺៈ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧
វេលាម៉ោង៩ព្រឹក កម្មករ មកពីរោងចក្រស៊ូដ ហ្គាមេន ភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ចំនួន១០០នាក់ បាននាំគ្នាមកសាលាខេត្ត ដើម្បីអោយអភិបាលខេត្តជួយ ដោះស្រាយប្រាក់ខែពួកគាត់ ដែលក្រុមហ៊ុនមិនបើកអោយក្នុងខែមករាឆ្នាំ២០១៧ តែខាងសាលាខេត្តបានអោយទៅដោះស្រាយជាមួយ ឧញ្ញា អ៊ុន យុទ្ធី នៅផ្ទះភូមិបូរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន តែលោកឧកញ្ញា អ៊ុន យុទ្ធី មិននៅផ្ទះ កម្មករបានមកជួបជុំនៅមុខរោងចក្រវិញ នៅម៉ោង១០នេះ ៕ មណ្ឌលច្បារមន

Loading...