កម្មវិធីអភិវឌ្ឍកីឡាជនពិការគឺជាថ្នាំពេទ្យដ៏ស័ក្តិសិទ្ធដើម្បីជំរុញឲ្យកម្រិតបច្ចេកទេសអត្តពលិកឈានដល់កម្រិត ពិភពលោក

ភ្នំពេញ៖ អគ្គលេខាធិការ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជាបានហៅ វគ្គបណ្តុះបណ្តាល ស្តីពីកម្មវិធី “អភិវឌ្ឍកីឡាជនពិការគឺជាថ្នាំពេទ្យដ៏ពូកកែសាក់សិទ្ធ” ការលើឡើងបែបនេះរបស់ លោកអគ្គលេខាធិកាធ្វើឡើង ក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា រយៈពេល៣ថ្ងៃ កក្រោមកិច្ចសម្របសម្រួលពីអង្គការបេះដូងមាស ដោយទទួលបានអ្នកជំនាញផ្នែកបច្ចេកទេសកីឡាជនពិការជនជាតិជប៉ុន កាលពីល្ងាចថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៧កន្លងទៅ។

លោក យីវាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានចាត់ទុកថា វគ្គបណ្តុះបណ្តាលស្តីពីកម្មវិធី “អភិវឌ្ឍកីឡាជនពិការគឺជាថ្នាំពេទ្យដ៏ពូកកែសាក់សិទ្ធ បំផុតដើម្បីជំរុញឲ្យកម្រិតចប្ចេកទេស អត្តពលិកយើងឈានដល់កម្រិយពិភពលោក ក្នុងនោះក៏បានជំរុញជំនាញបន្ថេមដល់គ្រូបង្វឹកកីឡាជនពិការ លើវិញ្ញាសាកីឡាអត្តពលកម្មទាំងអស់ក្នុងការលើកកម្ពស់វិស័យកីឡាជនពិការនៅកម្ពុជាឲ្យបានប្រសើរឡើង”

លោកបានបន្តថា វគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ ក្រោមការហ្វឹកហាត់ផ្ទាល់ ទាំងទ្រីស្តី និងការអនុវត្តជាក់ស្តែង ពីអ្នកជំនាញការជប៉ុនធ្វើឲ្យអត្តពលិកយើងទទួលបានចំណេះដឹងនិងបទពិសោធន៍យ៉ាងច្រើន ព្រមទាំងបច្ចេកទេសដែលអត្តពលលិកពុំធ្លាប់ជួបប្រទះពីមុនមកនោះ ។

លោក អគ្គលេខាធិការូបនេះបញ្ជាក់បន្ថែមថា តាមរយៈវគ្គបណ្តុះបណ្តាលខ្លីនេះនិងជំរុញលើកកម្ពស់សមត្ថភាពកីឡាករកីឡាការិនីជនពិការបានកាន់ប្រសើឡើង ពិសេសធ្វើឲ្យអត្តពលលិកយើងទទួលបានបទពិសោធន៍ផ្នែកបច្ចេកទេស ដើម្បីត្រៀមចូលរួមកួតប្រជែងយកមេដាយនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៩នៅប្រទេសម៉ាឡេស៊ី នាខែកញ្ញាខាងមុខនេះ។

លោក  Toshito MITSUI នាយកប្រតិបត្តិនៃប៉ារ៉ាឡាំពិកជប៉ុន និងជាគ្រូឧទ្ទេសប្រចាំវគ្គបណ្តុះបណ្តាលកម្មវិធីអភិវឌ្ឍន៍ជនពិការបានវាយតម្លៃថា ក្នុងចំណោមអត្តពលិកជនជនពិការប្រមាណ៨០នាក់ដែលទទួលបានការបណ្តុះបណ្តាលផ្ទាល់រយៈពេល៣ថៃ្ងលោកកត់សម្គាល់ឃើញថា មានអត្តពលិកជនពិការ ដែលមានសមត្ថភាពគ្រប់គ្រាន់អាចចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកពិភពលោក នៅទីក្រុងTOYO ប្រទេសជប៉ុន ឆ្នាំ២០២០មានចំនួន២ទៅ៣នាក់ដែរ ប៉ុន្តែពួកគេត្រូវធ្វើការបណ្តុះបណ្តាលជំនាញ បច្ចេកទេសបន្ថែមរយៈពេល៥ឆ្នាំតាមកម្មវិធីហ្វឹកហាត់របស់ជប៉ុនទៀត ។ លោក  Toshito Mitsuiបានបញ្ជាក់ថា បើតាមការធ្វើតេស្តរបស់លោកអត្តពលិកមានសមត្ថភាពប្រមាណជា៣នាក់នេះ គឺមានល្បឿនរត់អាចកំណត់ចូលក្នុងល្បឿន រត់របស់កីឡាករជនពិការពិភពលោក។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយគណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា និងអង្គការបេះដូងមាស ក្រោមការឧបត្ថម្ភពីកម្មវិធី Sport tomarowដែលជាគម្រោងអភិវឌ្ឍន៍កីឡារបស់ប្រទេសជប៉ុន ដើម្បីជំរុញដល់ការអភិវឌ្ឍវិស័យកីឡាជនពិការនៅតាមបណ្តាប្រទេសដែលគ្រោងនិងបញ្ជូនអត្តពលលិកទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាឡាំពិក នៅទីក្រុងTOYO ប្រទេសជប៉ុននាឆ្នាំ២០២០ខាងមុខ ៕

Loading...