កម្ម​ករ​​សំ​ណង់​រអិល​ជើង​ដួល​ស្លាប់​នៅ​ក្នុង​បន្ទប់​ទឹក​ផ្ទះ​ជួល​ សង្ស័យ​ខ្យល់​គរ​​

ភ្នំពេញ ៖ បុរសម្នាក់​ដើរចូលបន្ទប់ទឹកខ្យល់គរអិលជើងដួលស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង៦នាទីព្រលប់ថ្ងៃទី២៧ខែកញ្ញា ​នៅ​ផ្ទះ​​ជួលភូមិថ្មគោលសង្កាត់ចោមចៅខណ្ឌ​ពោជិ៍សែនជ័យ។

សពដែលស្លាប់ដោយសារខ្យល់គមានឈ្មោះវុធ ថុនភេទប្រុស អាយុ៥៤ឆ្នាំមុខរបរកម្មករ​សំណង់ស្នាក់នៅផ្ទះជួលភូមិកើតហេតុខាង​លើមានស្រុក​កំ ​ណើតនៅភូមិអំទងឃុំពង្រស្រុកបារាយណ៍ ខេត្តកំពង់ធំ ​មានប្រពន្ធឈ្មោះសេងចិន អាយុ៤៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រមានកូន៥នាក់ ស្រី៣ ប្រុស២  កូនច្បងប្រុសអាយុ២០ឆ្នាំ និងកូនប្អូនស្រីអាយុ១២ឆ្នាំ។

បើតាមសម្តីស្រ្តីជាប្រពន្ធបានឲ្យដឹងថា គ្រួសារគាត់ក្រីក្រណាស់ធ្វើការទាំងពីរនាក់ប្តីប្រពន្ធ​ បានប្រាក់សម្រាប់ចាយវាយមិនគ្រប់ផង ។ មុនពេល​កើ​ត​ហេតុប្តីរបស់គាត់ទៅធ្វើការមួយ​ ព្រឹកទើបមកសំរាកវិញគាត់មានអាការៈមិនស្រួលខ្លួនក៏បានឲ្យកូនកោសខ្យល់ឲ្យរួចហើយ បានស្រួលខ្លួនបន្តិច​ក៏​​​ដើរចូលបន្ទប់ទឹក ស្រាប់តែរអិលជើងដួលស្លាប់នៅក្នុងបន្ទប់ទឹកតែ ម្តង ។

​ ក្រោយពេលកើតហេតុក្រុមប្រពន្ធកូនមិនបានដឹងថាប្តីស្លាប់ទេបានដឹកយកទៅព្យាបាល នៅគ្លីនិកឯកជនក្បែរកន្លែងកើតហេតុបា​នប្រាប់ថាស្លា​ប់​ហើយ ទើបដឹកយកមកផ្ទះជួលវិញ ដោយសារតែស្ថានភាពក្រីក្រពេកអត់មានលុយដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅ ស្រុកកំណើតទេ ត្រូវបា​ន​អ្នក​ជិ​ត​ខា​ងរ៉ៃលុយគ្នា​ឲ្យជួលរថយន្តដឹកយកទៅធ្វើបុណ្យតាមប្រ ពៃណីនៅស្រុកកំណើត៕

2015_09_28_08_49_52 2015_09_28_08_49_52_1 2015_09_28_08_49_52_2 2015_09_28_08_49_52_3 2015_09_28_08_49_52_4

 

Loading...

Leave a Reply

Your email address will not be published. Required fields are marked *