កម្លាំងកងរាជអាវុធហត្ថសហការបង្ក្រាបរថយន្តដឹកឈើរបស់ឈ្មួញ ដែលតុលាការទើបដោះលែងថ្មីៗ

ខេត្តកំពង់ស្ពឺ៖រថយន្ត១គ្រឿង ដឹកឈើគ្រឿងផ្ទះ(ឬហៅថាឈើឃ្នាប)ពេញប្រៀប ដែលគេស្គាល់ច្បាស់ ថាជារថយន្តរបស់ឈ្មោះ វ៉ាន់នី អាយុជាង៣០ឆ្នាំ និងជាម្ចាស់សិប្បកម្មមួយកន្លែងផង ដែលតុលាការខេត្តកំពង់ស្ពឺទើបតែដោះលែង អោយមានសេរីភាព ម្ចាស់យកមកដឹកឈើវិញ ត្រូវបានកំលាំងអាវុធហត្ថសហការបង្ក្រាប កាលពីវេលាម៉ោង ៤និង៥០នាទីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤៤ នៅក្នុងភូមិអូរដង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

មន្ត្រីអាវុធហត្ថបានឲ្យដឹងថា
រថយន្តដែលបង្ក្រាបបាន ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ២តោនកន្លះពណ៌សពាក់ ស្លាកលេខ កំពង់ស្ពឺ3A .1945 ដែលគេស្គាល់ច្បាស់ថាជារបស់ថៅកែ ឈ្មោះ វ៉ាន់នី អាយុជាង៣០ឆ្នាំ រស់នៅក្នុងភូមិ តាគុក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានថា រថយន្តដឹកឈើដែលកំលាំងអាវុធហត្ថ សហការបង្ក្រាបបាននេះ ជាប់ពាក់ព័ន្ធបង់ផាកពិន័យមិនទាន់ចប់រឿងផង(តុលាការខេត្ត ទើបដោះលែង) ហើយយកមកប្រព្រឹត្តបទល្មើសត្រូវបង្ក្រាបបានតែម្តង។

ប្រភពបានបន្តទៀតថា
រថយន្តដែលបង្ក្រាបបានដឹកឈើក្រហមជាប្រភេទក្តារពេញមួយរថយន្តនោះដែលគេឲ្យដឹងថាដឹកចេញពីរសិប្បកម្មផ្ទល់ខ្លួន(របស់ឈ្មោះ វ៉ាន់នី) ដែលស្ថិតនៅក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដឹកយកទៅលក់តាមបណ្ដាស្រុកផ្សេងៗក្នុងខេត្តកំពង់ស្ពឺ លុះមកដល់ចំណុចស្ពានអូរពន្លូវត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសធ្វើការឃាត់សួរនាំដោយម្ចាស់រថយន្តឈ្មោះវ៉ាន់នីនិងព្រូរថយន្ដមិនព្រមសហការដោយឃើញកម្លាំងផ្ទៃប្រទេសមានតែម្នាក់ឯងទើបធ្វើចរិតច្រងេងច្រង៉ាងពេញផ្លូវភ្លាមៗនោះដែរកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបានសហការជាមួយនឹងកំលាំងអាវុធហត្ថស្រុកថ្ពងលលុះកម្លាំងគ្នាច្រើនមកដល់ទើបឈានដល់ការបង្រ្កាបបាន។

តាមការអោយដឹងពីលោកអនុសេនីយ៍ឯក ធី សុវណ្ណ បានឲ្យដឹងថា រថយន្តខាងលើនេះត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបម្ដងរួចមកហើយដោយកម្លាំកងរាជអាវុធហត្ថស្រុកថ្ពង ដឹកនាំដោយ លោកអនុសេនីយ៍ឯក ធី សុវណ្ណ បាន សហការជាមួយកម្លាំងនគរបាលស្រុកច្រើននាក់ ជំនាញផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើបង្ក្រាបកាលពីវេលាម៉ោង២និង៥៣ នាទីឈានចូលថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៩នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ស្ថិតនៅចំណុចអូររទេះភ្លូក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កន្លងទៅ។

គួរំលឹកផងដែរថាលោកវ៉ាន់នីដែលជាម្ចាស់សិប្បកម្មកែឆ្នៃឈើអត់ច្បាប់នេះនៅក្នុងឃុំត្រពាំងជោរស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺនោះលោកមិនដែលខ្វល់ខ្វាយនិងសមត្ថកិច្ចជំនាញតាមដងផ្លូវនោះឡើយព្រោះលោកបានបញ្ចេញអាកប្បកិរិយាមិនសមរម្យសម្ញែងឌឺដងទៅលើមន្ត្រីជំនាញណាដែលហ៊ានមកកាក់សួរនាំរថយន្តនិងកន្លែងរោងសិប្បកម្មរបស់គាត់សូម្បីតែឈ្មោះរបស់លោកមានកិច្ចសន្យាបញ្ឈប់ការដឹកជញ្ជូននៅកន្លែងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺក៌ដោយ មិនតែប៉ុណ្ណោះ លោក វ៉ាន់នី បានបោះពាក្យសម្ដីម៉ាក់ងាយ មកលើអ្នកសារព័ត៌មាន ដែលចុះមកផ្តិតយករូបភាព កំលាំង អាវុធបង្ក្រាបរថយន្តដឹកឈើខុសច្បាប់នោះ ថា(អ្នកកាសែតមកពីខាងណា ខាងណី) បើចុះ ចុះអោយត្រូវ ថែមទាំងប្រមាថ នូវពាក្យអសុរោះ ជាច្រើនថែមទៀតផង។ បុគ្គល វ៉ាន់នី ម្ចាស់រថយន្ត និងជាម្ចាស់សិប្បកម្មគ្មានច្បាប់អនុញ្ញាតមួយកន្លែងនៅក្នុងភូមិតាគុក ឃុំត្រពាំងជោ នេះក្អេងក្អាងខ្លាំងណាស់ មិនដឹងថាមានខ្នងបង្អែក ប៉ុណ្ណានោះទេ ទើបហ៊ានគំរាមកំហែងមកលើក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះនោះ។

បន្ទាប់ពីធ្វើការបង្ក្រាបបានរថយន្តរួមជាមួយឈើនៅលើរថយន្តនោះហើយប្រគល់អោយជំនាញរដ្ឋបាលព្រៃឈើ សង្កាត់ថ្ពង។

ចំពោះវត្ថុតាងបានយកមករក្សាទុកនៅសង្កាត់រដ្ឌបាលព្រៃឈើចំណុចអូរទះភ្លូក ដើម្បីធ្វើការវាស់វែងនិងកសាងសំណុះរឿងចាត់ការបន្តជាលើកទី២តាមផ្លូវច្បាប់របស់រដ្ឋបាលព្រៃឈើបន្តទៀត៕

Loading...